រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ាន បានអញ្ជើញចូលរួម Showcase Event ដែលរៀបចំឡើងដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមមូលបទ ហិរញ្ញប្បទានប្រកបដោយចីរភាព៖ ការកៀរគរហិរញ្ញប្បទានសម្រាប់ការស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩។ កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន និង មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ហិរញ្ញវត្ថុនៅបណ្តាប្រទេសអាស៊ានទាំង១០ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នហិរញ្ញវត្ថុ អន្តរជាតិ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក្រុមប្រឹក្សាធុរកិច្ចចម្រុះ និង សហគមន៍ធុរកិច្ច។
នៅក្នុងឱកាសនៃកម្មវិធីនេះ អង្គប្រជុំបានពិភាក្សាផ្លាស់ប្តូយោបល់អំពី ការអភិវឌ្ឍអាស៊ានតំបន់អាស៊ានឲ្យកាន់តែប្រសើរឡើង ការធ្វើបទអន្តរាគមន៍របស់តំណាងធនាគារអភិវឌ្ឍន៍អាស៊ីស្តីពីស្ថានភាពសេដ្ឋកិច្ចនិងបញ្ហាប្រឈម និង កិច្ចពិភាក្សាដែលចូលរួមដោយ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ តំណាងធនាគារពិភពលោក តំណាងពីធនាគារធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី។
















BECOME A MEMBER
