BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

កិច្ចប្រជុំក្រុមប្រឹក្សាមហាអនុតំបន់ទន្លេមេគង្គ លើកទី១ ប្រចាំឆ្នាំ ២០២២

នាព្រឹកថ្ងៃពុធ ៤ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាតំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម កិច្ចប្រជុំ ក្រុមប្រឹក្សាមហាអនុតំបន់ទន្លេមេគង្គ លើកទី១ ប្រចាំឆ្នាំ ២០២២ តាមប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពី ប្រទេសសមាជិកនៃក្រុមប្រឹក្សាមហាអនុតំបន់ទន្លេមេគង្គ ទាំង ៥ ពោលប្រទេស កម្ពុជា ថៃ វៀតណាម មីយ៉ាន់ម៉ា ឡាវ ចិន និងដៃគូពាក់ព័ន្ធ។

កិច្ចប្រជុំនេះប្រព្រឹត្តឡើងក្នុងគោលបំណងពិភាក្សាអំពីសមិទ្ធផល បញ្ហាប្រឈមក្នុងការអនុវត្តការងារកាលពីឆ្នាំ២០២១ និងប្រមូលធាតុចូលទៅលើឯកសារផែនការសកម្មភាពសម្រាប់ ឆ្នាំ២០២២ ក្រោមការដឹកនាំរបស់ប្រទេសមីយ៉ាន់ម៉ា វឌ្ឍនភាពនៃផែនការ និងគម្រោងសំខាន់ៗដើម្បីពន្លឿនចក្ខុវិស័យនៃ ក្រុមប្រឹក្សាមហាអនុតំបន់ទន្លេមេគង្គ និងពិភាក្សាអំពីរចនាសម្ព័ន្ធការងារសម្រាប់ឆ្នាំ២០២២។

កិច្ចប្រជុំនេះ បានបញ្ចប់ទៅប្រកបដោយលទ្ធផលជាទីផ្លែផ្កា ដោយសមាជិកនីមួយៗ បានចូលរួមមតិយ៉ាងផុសផុលក្នុងផែនការសកម្មភាព។

Share: