BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Discussion meeting between Cambodia Chamber of Commerce (CCC) and Association of Banks in Cambodia (ABC).

ថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៣:០០នាទីល្ងាច នាអគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអនុញ្ញាតឲ្យតំណាងសមាគមធនាគារនៅកម្ពុជា ដែលដឹកនាំដោយ កញ្ញា ផល ឆាលម ធានី អគ្គលេខាធិការ ព្រមទាំងសមាជិកក្រុមការងាររបស់សមាគម ចូលរួមធ្វើការពិភាក្សា ពិគ្រោះយោបល់ក្នុងន័យបង្កើនពង្រឹងកិច្ចសហការនិងគាំទ្ររាល់សកម្មភាពផ្សេងៗនាពេលខាងមុខ រវាងសមាគមធនាគារនៅកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា។

គោលបំណងនៃកិច្ចពិភាក្សានេះគឺ សមាគមចង់ស្វែងយល់បន្ថែមអំពីសកម្មភាពនិង ទិសដៅរបស់សភាពាណិជ្ជកម្ម ជាពិសេស សមាគមក៏មានបំណងពិភាក្សាស្វែងនិងសង្កត់ធ្ងន់ទៅលើការក្លាយជាសមាជិកភាពរបស់សមាគមធនាគារនៅកម្ពុជា ដែលមានបំណងចូលជាសមាជិករបស់សភាពាណិជ្ជកម្មកម្ពុជាផងដែ។

ក្នុងឱកាសនោះផងដែ ឯកឧត្តម ឧកញ៉ា អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានជម្រាបជូន នឹងផ្តល់នូវព័តមានជូនដល់ តំណាងសមាគមធនាគារនៅកម្ពុជា រាល់សំនួរ និងចម្ងល់នានាដែលបានលើកឡើងដោយសមាគម។

កិច្ចពិភាក្សានេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៤:១៥នាទីល្ងាច ក្នុងបរិយាកាសយោគយល់ រីករាយ និងស្និតស្នាល។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

Share: