BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

The Third Agri-Food Industrial Park (AIP) Committee Meeting Cambodia.

ថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៩:០០នាទីព្រឹក ឧកញ៉ា លឹម ហង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមដោយផ្ទាល់ក្នុង នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh) ក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគណៈកម្មការសម្របសម្រួលលើការសិក្សាអភិវឌ្ឍន៍សួនកសិ-ឧស្សាហកម្មនៅកម្ពុជា (គអស)។ កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់សមាជិកសមាជិកា អនុប្រធាន នៃគណៈកម្មការសម្របសម្រួលលើការសិក្សាអភិវឌ្ឍន៍សួនកសិ-ឧស្សាហកម្មនៅកម្ពុជា និងមន្ត្រីពាក់ព័ន្ធនៃក្រសួង ស្ថាប័នរដ្ឋាភិបាល ជាពិសេស អ្នកចូលរួម និងវាគ្មិនដែលមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សមាគម និងក្រុមហ៊ុនឯកជនពាក់ព័ន្ធនឹងវិស័យកសិកម្ម នឹងឧស្សាហកម្ម។

កិច្ចប្រជុំនេះគឺដើម្បីត្រូវបានរៀបចំឡើងក្នុងគោលបំណង៖

១). ពិភាក្សាផ្តោតសំខាន់បន្ថែមលើរបកគំហើញគន្លឹះៗនៃការសិក្សាលើខ្សែច្រវ៉ាក់តម្លៃ

២). ការសិក្សាកំណត់ផែនទីបទប្បញ្ញត្តិផ្សេងៗ

៣). ការសិក្សាលើផលជះសេដ្ឋកិច្ច និងតម្រូវការសិក្សា

៤). ការសិក្សាលើការវិនិយោគ និងទីផ្សារសួនកសិ-ឧស្សាហកម្ម និង

៥). នឹងធ្វើការចែករំលែកចំណេះដឹងនិងបទពិសោធន៍ និងពិភាក្សាទៅលើ សួនកសិ-ឧស្សាហកម្ម និងបញ្ហាប្រឈមក្នុងការអភិវឌ្ឍវិស័យសួនកសិ-ឧស្សាហកម្ម ក្នុងប្រទេសកម្ពុជា។

៦). ការធ្វើបច្ចុប្បន្នភាពដំណើរទស្សនកិច្ចសិក្សា របស់គណៈកម្មការសម្របសម្រួលលើការសិក្សាអភិវឌ្ឍន៍សួនកសិ-ឧស្សាហកម្មនៅកម្ពុជា

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:៤០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ យោគយល់គ្នា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

 

Share: