BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Consultation Workshop on the Mid-term Review Report of the Cambodia Industrail Development Policy 2015-2025 (IDP MTR).

នាព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) វេលាម៉ោង ៩:០០នាទីព្រឹក ប្រធានាយកដ្ឋានអភិវឌ្ឍន៍ និងសហប្រតិបត្តិការ នៃសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP MTR) តាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពរបស់ឯកឧត្ដម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន ក.អ.ក. និងវត្តមាន ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក.អ.ក. និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាតំណាងក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ អ្នកជំនាញការ តំណាងសមាគមវិនិយោគិន និងសភាធុរកិច្ចបរទេសនៅកម្ពុជា និងដៃគូអភិវឌ្ឍន៍ សរុបចំនួនប្រមាណ ៥០រូប។

សិក្ខាសាលាផ្សព្វផ្សាយនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងជម្រាបជូនដៃគូអភិវឌ្ឍន៍និងវិស័យឯកជន អំពី៖

(១) ខ្លឹមសារសំខាន់ៗនៃរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយ IDP ដែលត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១

(២)បច្ចុប្បន្នភាពនៃការកែសម្រួលឯកសារគោលនយោបាយ IDP ក្រោមការដឹកនាំរបស់ឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និង

(៣) ការធ្វើបទបង្ហាញអំពីការកែសម្រួលឡើងវិញនូវ គោលនយោ បាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ដោយក្រុមការងារនៃលេខាធិការដ្ឋាន IDP។

ជាពិសេសរបាយការណ៍នេះបានផ្តល់មូលដ្ឋានច្បាស់លាស់ រឹងមាំ និងជាធាតុចូលសម្រាប់រាជរដ្ឋាភិបាល ពិនិត្យ និងពិចារណា ក្នុងការកំណត់គោលដៅថ្មី និងការតម្រង់ទិសដៅសម្រាប់ការអនុវត្តគោលនយោបាយ IDP តំណាក់កាលបន្ទាប់ ដើម្បីឲ្យវិស័យឧស្សាហកម្មកម្ពុជា មានភាពរស់រវើកខ្លាំងក្លាឡើង និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបិរយាប័ន្ន ស្របតាមការអភវឌ្ឍន៍យ៉ាងឆាប់រហ័សនៃបរិបទសកល។

សិក្ខាសាលាពិគ្រោះយោបល់នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:០០នាទីថ្ងៃព្រឹក ក្នុងបរិយាកាសរីករាយ យោគយល់គ្នា ទទួលបានលទ្ធផលផ្លែផ្កាល្អ។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

Share: