BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

The Dessemination Ceremony on the Implementation of the Tourism Recovery C-Financing Scheme - TRCS.

ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០៣:៣០នាទីរសៀល លោក លូ ម៉េង សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ ខ ”ផ្នែកទេសចណ៍” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមពីចម្ងាយតាមរយៈប្រព័ន្ធវីដេអូអនឡាញ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការដាក់ឱ្យអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍។ កិច្ចប្រជុំនេះក៏មានការចូលរួមពី ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម សុខ ចិន្តា សោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការដ្ឋាន ក.អ.ក នឹងមានការចូលរួមពីក្រសួង-ស្ថាប័នរដ្ឋ-ឯកជន តំណាងក្រសួង ស្ថាប័នរដ្ឋពាក់ព័ន្ធ ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន រួមមាន សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្ម, សមាគមរោងចក្រកាត់ដេរកម្ពុជា, សមាគមស្បែកជើងកម្ពុជា, សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា, សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសហព័ន្ធស្រូវអង្ករកម្ពុជា និង តំណាងក្រុមហ៊ុនទេសចរណ៍ជាតិ-អន្តរជាតិ រោងចក្រសហគ្រាស សមាគមធុរកិច្ចពាក់ព័ន្ធវិស័យទេសចរណ៍ជាច្រើនទៀតផងដែរ។

ពិធីផ្សព្វផ្សាយនេះគឺដើម្បីត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ ១. ដើម្បីជំរុញអនុវត្ត “ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣” ជាពិសេស ជំរុញកំណើនក្នុងវិស័យទេសចរណ៍កម្ពុជា។ ២. ធ្វើរបាយការណ៍លទ្ធផល SCFS1 ចំពោះគម្រោងនេះបានដាក់ចេញឲ្យអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២០ និងត្រូវបញ្ចប់ក្នុងខែតុលាឆ្នាំ២០២០ ៣. គោលបំណងនៃគម្រោងសហហិរញ្ញប្បទានស្តារ និងជម្រុងកំណើនក្នុងវិស័យទេសចរណ៍ និងលក្ខណៈពិេសសរបស់គម្រោង ក្នុងអត្រាការប្រាក់ទាប ដែលអាចឲ្យ ធុរជនកំពុងធ្វើធុរកិច្ចក្នុងវិស័យនេះងាយស្រួលទទួលបានកម្ចីឆាប់រហ័ស។

កិច្ចប្រជុំពិភាក្សានេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៤:៣០នាទីថ្ងៃល្ងាច ក្នុងបរិយាកាសរីករាយ យោគយល់គ្នា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

 

Share: