BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

China-Cambodia Trade and Investment Forum” Topic “Share Development Opportunities and Create Regional Prosperity”

ថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០២:០០នាទីរសៀល រៀបចំសហការ រវាងក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងការិយាល័យទីប្រឹក្សាពាណិជ្ជកម្មនិងសេដ្ឋកិច្ចនៃស្ថានទូតនៃសាធារណៈរដ្ឋប្រជាមានិតចិននៅម្ពុជា ។ លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមដោយផ្ទាល់ ក្រោមអធិបតីភាព ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន់ សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម Qian Keming អនុរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មប្រទេសចិន។ វេទិកានេះក៏មានការចូលរួមតំណាងមកពីក្រសួងស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ, តំណាងថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ, សមាជិកសមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា, សភាពាណិជ្ជកម្មចិន និងមន្ត្រីពាក់ព័ន្ធសំខាន់ពីក្រសួងពាណិជ្ជកម្ម, សមាគមស្បែកជើងកម្ពុជា, តំណាងសហគ្រាសតំបន់អភិវឌ្ឍសេដ្ឋកិច្ចពិេសស និងតំណាងក្រុមហ៊ុនពីវិស័យឯកជន គឺធុរជនកម្ពុជា-ចិន ជាច្រើនផងដែរ សរុបប្រមាណអ្នកចូលរួម ដោយផ្ទាល់ និងចូលរួមពីចម្ងាយតាមរយៈប្រព័ន្ធីដេអូអនឡាញ ចំនួន ១៥០នាក់។

វេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ចិននេះគឺដើម្បីត្រូវបានរៀបចំឡើងក្នុងគោលបំណង៖

១). ជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពី កម្ពុជា-ចិន ផ្តោតលើទំនិញនាំចេញ-នាំចូល ក្នុងវិស័យឧស្សាហកម្ម

២). ផ្សព្វផ្សាយចែករំលែកអំពីបរិយាកាសពាណិជ្ជកម្មនិងវិនិយោគក្នុងវិស័យឧស្សាហកម្ម រវាងប្រទេសទាំងពីរ ជូនដល់ធរុជន-អ្នកវិនិយោគ កម្ពុជា-ចិន និងទទួលបានព័ត៌មានធុរកិច្ចនិងវិនិយោគនានា

៣). ចែករំលែកគំនិត ការយល់ដឹង បទពសោធន៍ ក្នុងគោលបំណងជំរុញការយល់ដឹង និងការអភិវឌ្ឍវិស័យឧស្សាហកម្ម និងផលិតផលសក្តានុពលផ្សេងៗរវាងប្រទេសទាំងពីរ

៤). ផ្តល់នូវវឌ្ឍនភាពឧស្សាហកម្មនៃដំណើរសម្រេចបានតាមរយៈការធ្វើបទបង្ហាញពីវគ្មិន កម្ពុជាចិន រួមមាន៖

- ស្ថានភាពទូទៅនៃសេដ្ឋកិច្ច និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជា

- បរិយាកាស និងកាលើកកម្ពស់គោលនយោបាយវិនិយោគកម្ពុជា

- គុណសម្បត្តិការនាំចេញផលិតផលកសិកម្ម

- បរិយាកាសនៃការវិនិយោគ នៅក្រុងព្រះសីហនុ

- ការនាំចូល និងនាំចេញផលិតផលមេកានិក និងអេឡិចត្រូនិច - ដោយសភាពាណិជ្ជកម្មចិន

- ការនាំចូលនិងនាំចេញវាយនភណ្ឌនិងសំលៀកបំពាក់ - ដោយសភាពាណិជ្ជកម្មចិន

- ការនាំចូលនិងនាំចេញគ្រឿងឧបភោគបរិភោគ ផលិតផលដើម និងផលិតផលធ្វើពីសត្វ (ដោយសភាពាណិជ្ជកម្មចិន)

- បន្តសហការសម្របសម្រួលរបស់រដ្ឋាភិបាលទាំងពីរ លើសកម្មភាពពាណិជ្ជកម្ម/វិនិយោគ ដល់ធុរជន/អ្នកវិនិយោគគ្រប់ទម្រង់ នៃប្រទេសទាំងពីឲ្យកាន់តែប្រសើឡើងបន្ថែមទៀត

វេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ចិននេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៥:០០នាទីល្ងាច ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កាល្អ។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

Share: