ថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១០:៣០នាទីព្រឹក ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំសមាជិកសមាជិកានៃក្រុមការងារផ្នែកឯកជន នៃសភាពាណិជ្ជកម្មកម្ពុជា ពិភាក្សាពិគ្រោះយោបល់ ជាមួយក្រុមការងារ អ្នកជំនាញ របស់ធនាគារពិភពលោក ស្តីពី ផលប៉ះបល់នៃការផ្លាស់ប្តូអាកាសធាតុទៅលើការប្រើប្រាស់ថាមពលអគ្គិសនី និងថាមពលប្រើប្រាស់ពន្លឺព្រះអាទិត្យ សម្រាប់ ក្រុមហ៊ុន រោងចក្រ សហគ្រាសធុនតូច និងមធ្យម ក្នុងប្រទេសកម្ពុជា។ កិច្ចប្រជុំពិភាក្សានេះផងដែ ក៏មានការចូលរួមពីតំណាងក្រុមហ៊ុន/សមាគមស៊ីម៉ង់កម្ពុជា/សមាគមអគ្គិសនីជនបទកម្ពុជា និងក្រុមហ៊ុនពាក់ព័ន្ធនិងវិស័យនេះជាច្រើនផងដែរ។
កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់នេះគឺដើម្បីត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
១).ដើម្បីទទួលបាននូវធាតុចូល បទពិសោធន៍ ចែករំលែកនៅចំណេះដឹង ពីវិស័យឯកជន
២). យល់ដឹងពីតួនាទីវិស័យឯកជន ក្នុងការសម្របសម្រួល ក្នុងសកម្មភាពប៉ះបល់ដោយការមប្រែបម្រួលអាកាសធាតុមកលើសកម្មភាពធុរកិច្ច វិនិយោគនានា ក្នុងព្រះរាជាណាចក្រកម្ពុជា
៣). ក្រុមការងារជំនាញរបស់ ធនាគារពិភពលោក បានស្នើឲ្យបន្តកិច្ចសហការនិងចែករំលែកព័ត៌មានផ្សេងៗ ជាពិសេស ស្នើសុំឲ្យមានក្រុមការងារក្នុងវិស័យបរិដ្ឋាន។
កិច្ចប្រជុំពិភាក្សានេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:៤០នាទីថ្ងៃព្រឹក ក្នុងបរិយាកាសរីករាយ យោគយល់គ្នា ទទួលបានលទ្ធផលផ្លែផ្ការ។














BECOME A MEMBER
