នាព្រឹកថ្ងៃព្រហស្បតិ៍ ១១ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តមបណ្ឌិត តាន់ មុន្នីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានទទួលជួបតំណាងក្រុមហ៊ុន YHS (CAMBODIA) FOOD & BEVERAGE PTE LTD. ដើម្បីជួបសម្តែងការគួរសម្យ និងពិភាក្សាការងារ។
ក្នុងជំនួបនេះតំណាងក្រុមហ៊ុនបានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មកម្ពុជាក្នុងការអនុញ្ញាតឲក្រុមហ៊ុនចូលជាសមាជិកសាមញ្ញារបស់ខ្លួន។
បន្ថែមពីនេះស្ថាប័នទាំងពីរបានធ្វើការណែនាំពីគ្នាទៅវិញទៅមក។
ក្រុមហ៊ុនក៏បានលើកឡើងថាខ្លួនបាននឹងកំពុងផលិតភេសជ្ជៈទឹកផ្លែឈើ YEOS នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងត្រៀមនាំចេញទៅក្រៅប្រទេសបន្ថែមទៀត ហើយក្រុមហ៊ុនក៏បានស្នើសុំការសហការផ្សព្វផ្សាយពីផលិតផលខ្លួនទៅកាន់សមាជិកសភាពាណិជ្ជកម្មកម្ពុជាឲបានទូលំទូលាយផងដែរ នឹងសង្ឃឹមថាសមាជិកសភាពាណិជ្ជកម្មកម្ពុជានឹងគាំទ្រនូវផលិតផលរបស់ខ្លួន។
កិច្ចប្រជុំនេះបានប្រារព្ធទៅដោយទទួលបានលិទ្ធផលជាទីគាប់ចិត្ត និងបានបញ្ជប់នាព្រឹកថ្ងៃខែឆ្នាំដដែល។




BECOME A MEMBER
