ថ្ងៃសុក្រ ៧ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤
ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០
លោក ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង ព្រមទាំងសមាជិក បានចូលរួមក្នុងពិធីសម្ភោធ ទីតាំងលក់ផលិតផលចំណីអាហារខ្មែររបស់ក្រុមហ៊ុន ហេង ចន្នី អង្គរមាស ដែលស្ថិតនៅបុរីរំចេក ភូមិរំចេក៣ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមអធិបតីភាព លោក ឈា ឡៃហ៊ី ប្រធាននាយកដ្ឋានគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងលោកប្រធានមន្ទីរនានាក្នុងខេត្តបាត់ដំបង។ ផលិតផលដាក់តាំងលក់នៅពេលនេះមានរហូតទៅដល់១៣មុខផ្សេងៗគ្នាដែលផលិតចេញពីកសិផលក្នុងស្រុកទាំងអស់។
ថ្លែងក្នុងឱកាសនោះលោកស្រី ញ៉ែម ចន្នី អគ្គនាយិកាក្រុមហ៊ុនប្រកាសស្វែងរកដៃគូតំណាងចែកចាយផលិតផល២៥ខេត្តក្រុង ដើម្បីវាយលុកទីផ្សារក្នុងប្រទេស និងបន្តពង្រីកទីផ្សារទៅក្រៅប្រទេស។
ផលិតផលទាំង១៣មុខនោះមានដូចជា៖
១.អបុកពិសេសបាត់ដំបង ២.ម្ទេស៣ពណ៍ ៣.អំបុកចេកបាត់ដំបង៤.ម្សៅចេកបាត់ដំបង ៥.ត្រីឆ្ងាញ់ធម្មជាតិ ៦.ត្រីឆ្អើរបាត់ដំបង ៧.អាហារល្ងរបាត់ដំបង ៨.ម្ទេសគ្រឿងពិសេស៩.ចេកល្ងបាត់ដំបង១០.ចេកពិសេសបាត់ដំបង ១១.អំបុកផ្លែឈើចម្រុះ ១២.ត្រីឆ្ងាញ់ទន្លេសាប ១៣.អំបុកសារ៉ាយសមុទ្រ។
អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មខេត្តបាត់ដំបង