វគ្គបណ្ដុះបណ្ដាលខ្លី៖ «យុទ្ធសាស្ត្រប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) សម្រាប់ការធ្វើទីផ្សារ និងបង្កើនផលិតភាពអាជីវកម្ម»
តើលោកអ្នកកំពុងប្រើប្រាស់ឧបករណ៍ AI បានត្រឹមត្រូវ និងមានប្រសិទ្ធភាពហើយឬនៅ? តើ AI អាចជួយសម្រួល និងធ្វើឱ្យលំហូរការងារអាជីវកម្មរបស់លោកអ្នកដំណើរការដោយស្វ័យប្រវត្តិយ៉ាងដូចម្តេច?
សភាពាណិជ្ជកម្មកម្ពុជា សូមគោរពអញ្ជើញលោកអ្នកចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលខ្លី ដើម្បីស្វែងយល់ និងអនុវត្តជាក់ស្តែងអំពីការប្រើប្រាស់ AI ក្នុងការធ្វើទីផ្សារ ការគ្រប់គ្រងការងារ និងការបង្កើនផលិតភាពអាជីវកម្ម។មាតិកាសំខាន់ៗរួមមាន៖
- មូលដ្ឋានគ្រឹះ និងម៉ូឌែល AI ព្រមទាំងការជ្រើសរើសឧបករណ៍ និងបច្ចេកទេសសរសេរ Prompt។
- ការប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព ក្រមសីលធម៌ និងការទទួលខុសត្រូវ។
- ការបង្កើតមាតិកាទីផ្សារ ការផ្សព្វផ្សាយ និងបទបង្ហាញជាភាសាខ្មែរ។
- ការប្រើប្រាស់ AI ក្នុងការទំនាក់ទំនងជាមួយអតិថិជន និងសម្រួលការងារប្រចាំថ្ងៃ។
- ការរៀបចំជំនួយការ AI ឱ្យសមស្របតាមស្តង់ដារ និងប្រភេទការងារអាជីវកម្ម។
- យុទ្ធសាស្ត្រប្រើប្រាស់ AI និង Chatbot ដើម្បីបង្កើតលំហូរការងារដោយស្វ័យប្រវត្តិសម្រាប់អតិថិជន។
- ការអនុវត្តផ្ទាល់ជាមួយវាគ្មិនជំនាញ និងមានបទពិសោធន៍។
វាគ្មិនជំនាញពីក្រុមហ៊ុន BKD Academy
លោក យ៉ន សុភារិទ្ធ នាយកគ្រប់គ្រង និងប្រធានផ្នែកបណ្ដុះបណ្ដាល
លោក Yin Mizcyl ប្រធានប្រតិបត្តិការ
កញ្ញា Sam Ousa ប្រធានផ្នែកទំនាក់ទំនងសាធារណៈ
កាលបរិច្ឆេទ៖ ថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦
ម៉ោង៖ ៨:០០ ព្រឹក ដល់ ៥:៣០ ល្ងាច
ទីតាំង៖ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) ជាន់ទី១៥ បន្ទប់បាយ័ន
ចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ តាមរយៈ QR កូដ ឬតំណភ្ជាប់៖
https://forms.gle/Xz84E2psitY7vjGJ8
(ផ្តល់អាទិភាពជូនអ្នកដែលពុំធ្លាប់ចូលរួមវគ្គបណ្តុះបណ្តាលពីមុន)
របៀបវារៈកម្មវិធី សូមចុចត្រង់នេះ៖
https://gqr.sh/Yg9b
ព័ត៌មានបន្ថែម៖ ០១២ ២៨៩ ១៨៩
រៀបចំដោយ៖ សភាពាណិជ្ជកម្មកម្ពុជា
សហការរៀបចំដោយ៖ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច មូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) និងក្រុមហ៊ុន BKD Academy
គាំទ្រដោយ៖ សហគ្រិនខ្មែរ
Diamond Sponsors៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធនាគារវីង ខេមបូឌា ម.ក និងធនាគារប្រៃសណីយ៍កម្ពុជា ក.អ
In-Kind Support៖ កំពង់ផែស្វយ័តភ្នំពេញ
BECOME A MEMBER
