BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Cambodia Chamber of Commerce Business Delegates accompany

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាអញ្ជើញអមដំណើរ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្មី ហ៊ុន ម៉ាណែត

ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥

រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជានឹងចូលរួមកម្មវិធីដូចខាងក្រោម

១) កិច្ចប្រជុំលើកទី១០៣ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន

២) កិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលម៉ាឡេស៊ី និង

៣) កិច្ចពិភាក្សាតុមូលនាយកប្រតិបត្តិអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ-ចិន។

ទន្ទឹមនឹងនេះ ក្នុងនាមជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានកម្ពុជា ចូលរួមកិច្ចសន្ទនារវាងថ្នាក់ដឹកនាំអាស៊ាននិងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឃមណ្ឌលសន្និសីទគួឡាឡាំពួរ ទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡាស៊ី។ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នឹងរាយការណ៍ជូនប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន អំពីអនុសាសន៍សំខាន់ៗរបស់ក្រុមប្រឹក្សានេះ ដោយផ្តោតជាសំខាន់លើ ចំនុចអាទិភាពទាំងឡាយក្នុងការលើកកម្ពស់សមាហរណកម្មអាស៊ាននិងភាពធន់នឹងវិបត្តិ។

​​​​​​​

Share: