BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

The school is polite and discusses work with the Mekong Institute.

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ Mekong Institute

(សភាពាណិជ្ជកម្មកម្ពុជា) នាព្រឹកថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា អនុញ្ញាតអោយគណៈប្រតិភូមកពី Mekong Institute (MI) ដឹកនាំដោយលោក Suriyan Vichitlekarn នាយកប្រតិបត្តិ MI ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

កិច្ចជំនួបនេះបានពិភាក្សាគ្នាយ៉ាងជិតស្និទលើការធ្វើជាដៃគូរក្នុងការរៀបចំកម្មវិធី Mekong Forum 2025 ដែលគ្រោងនឹងរៀបចំនាពេលដ៏ខ្លីខាងមុខនេះនៅព្រះរាជាណាចក្រកម្ពុជា។ ការស្នើសុំធ្វើជាដៃគូររៀបចំនេះត្រូវបានលើកឡើងពីលោកនាយកប្រតិបត្តិ។

ជាកិច្ចឆ្លើយតប ឯកឧត្តម ឧកញ៉ា អគ្គនាយក បានលើកឡើងថានឹងពិនិត្យនូវសំណើររបស់លោកនាយកប្រតិបត្តិ។

កិច្ចជំនួបនេះបានបញ្ចប់នាថ្ងៃខែឆ្នាំដដែលប្រកបដោយលទ្ធផលគាប់ប្រសើរ និងស្និទ្ធស្នាលជាទីបំផុត។

​​​​​​​

Share: