BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Discussion between the Cambodian Chamber of Commerce and the Malaysian China Chamber of Commerce and Industry

កិច្ចពិភាក្សារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មចិនម៉ាឡាស៊ី

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែឧសភា

ឆ្នាំ២០២៥ ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិង ជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសភាពាណិជ្ជកម្មនិងឧស្សាហកម្មចិនម៉ាឡេស៊ី ដែលដឹកនាំដោយ ដាទុក អឹង យី ភីង (Datuk Ng Yih Pyng) ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មចិនម៉ាឡេស៊ី ដែលកំពុងបំពេញទស្សនកិច្ចធុរកិច្ចនៅកម្ពុជា។ កិច្ចប្រជុំនេះ មានគោលបំណង ពង្រឹងទំនាក់ទំនងរវាងស្ថាប័នទាំងពីរ និងកំណត់វិស័យសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។ ក្នុងឱកាសនៃកិច្ចប្រជុំនេះ សភាពាណិជ្ជកម្មទាំងពីរ បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីបង្កើតក្របខ័ណ្ឌសម្រាប់ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ការជំរុញពាណិជ្ជកម្ម និងការវិនិយោគ និងការសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងសហគមន៍ធុរកិច្ចប្រទេសទាំងពីរ។

ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសង្កត់ធ្ងន់លើទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធរវាង

កម្ពុជា និងម៉ាឡេស៊ី ដោយកត់សម្គាល់ពីទំហំពាណិជ្ជកម្មដែលមានកំណើរខ្ពស់ និងការវិនិយោគរបស់ម៉ាឡេស៊ីនៅក្នុង

វិស័យសំខាន់ៗនៅកម្ពុជា។ ឧកញ៉ា បានគូសបញ្ជាក់ពីកំណើនសេដ្ឋកិច្ចកម្ពុជា ដែលជំរុញដោយកម្លាំងពលកម្មវ័យក្មេង និងស្វាហាប់ បរិយាកាសវិនិយោគអំណោយផល និងគោលនយោបាយរដ្ឋាភិបាលជាយុទ្ធសាស្ត្រ ដោយមានចក្ខុវិស័យ

សម្រេចបានឋានៈជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ដាទុក អឹង យី ភីង (Datuk Ng Yih Pyng) ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មម៉ាឡេស៊ី បានសម្តែងនូវសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការនេះ និងបានបញ្ជាក់ថាគោលបំណងចម្បងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីស្វែងរកឱកាសសហប្រតិបត្តិការដែលមានសក្តានុពល និង ជំរុញព្រឹត្តិការណ៍ធុរកិច្ចក្នុងអាស៊ាន រួមមាន៖ សន្និសីទ

សហគ្រិនវ័យក្មេង ACCCIM លើកទី១៤ សន្និសីទកំពូលធុរកិច្ចអាស៊ាន AI និងសន្និសីទមេដឹកនាំធុរកិច្ចចិនអាស៊ាន ឆ្នាំ ២០២៥។

កិច្ចពិភាក្សាបានបញ្ចប់ទៅប្រកបដោយផ្លែផ្កាក្នុងបរិយាកាសភាតរភាព។ ភាគីទាំងពីរបានជជែកពិភាក្សា និងស្វែងយល់បន្ថែមអំពីទិដ្ឋភាពពាណិជ្ជកម្ម និងឱកាសវិនិយោគររបស់ប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្មនិងឧស្សាហកម្មចិនម៉ាឡេស៊ី នឹងជួយបង្កើតឱកាសថ្មីៗសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ និងជំរុញទំនាក់ទំនងកាន់តែរឹងមាំរវាងសហគមន៍ធុរកិច្ចកម្ពុជា និងម៉ាឡេស៊ី។

Share: