BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Business and Investment Forum China-Cambodia

វេទិកាធុរកិច្ច និងវិនិយោគចិន-កម្ពុជា (Business and Investment Forum China-Cambodia)

(រាជធានីភ្នំពេញ) នាព្រឹកថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារ Shangri-La Phnom Penh អ្នកឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិង ជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ព្រមគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បានចូលរួម «វេទិកាធុរកិច្ច និងវិនិយោគចិន-កម្ពុជា (Business and Investment Forum China-Cambodia)» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

វេទិកាធុរកិច្ចនេះគឹជាការសហការរៀបចំដោយ សមាគមទេសចរណ៍កម្ពុជា (CATA) និងក្រុមហ៊ុន West Sea Tourism Service (Cambodia) Co., Ltd. ក្នុងគោលបំណងដើម្បីទាក់ទាក់ទាញការវិនិយោគ និងផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ជូនដល់ប្រជាជន និងធុរជនចិនឱ្យកាន់តែទូលំទូលាយ និងបង្កើតការផ្គូរផ្គងរវាងវិនិយោគិនចិន និងវិនិយោគិនក្នងស្រុក ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការផ្នែកអាជីវកម្ម និងជំរុញទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ ដែលជាថ្នាលរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍន៍ឱ្យឈានទៅរកការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅក្នុងវិស័យធុរកិច្ចរវាចិន-កម្ពុជា។

​​​​​​​

Share: