BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Oknha Kith Meng, President of the Cambodian Chamber of Commerce and Chairman of the ASEAN Business Consultative Council for Cambodia

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជាអញ្ជើញចូលរួម ពិសាអាហារថ្ងៃត្រង់ រៀបចំឡើងដោយឧបនាយករដ្ឋមន្ត្រីនៃប្រទេសលុចសំបួ

រាជធានីភ្នំពេញ –នៅថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អញ្ជើញចូលរួម ពិសាអាហារថ្ងៃត្រង់ រៀបចំឡើងដោយ ឯកឧត្តម Xavier Bettel ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីការបរទេស ពាណិជ្ជកម្មបរទេស សហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចការមនុស្សធម៌ ប្រទេសលុចសំបួ និង ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទ នៃប្រទេស

លុចសំបួ។ ជំនួបអាហារថ្ងៃត្រង់នេះ រៀបចំឡើងដើម្បីជំរុញការពិភាក្សាអំពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាង

លុចសំបួ និងកម្ពុជា។

ឥស្សរជនជាន់ខ្ពស់ពីកម្ពុជាដែលអញ្ជើញចូលរួមអាហារថ្ងៃត្រង់នេះរួមមាន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងថ្នាក់ដឹកនាំពីនិយ័តករមូលបត្រកម្ពុជា។

អាហារថ្ងៃត្រង់នេះ រៀបចំឡើង ក្នុងឱកាសនៃព្រះរាជទស្សនកិច្ចនៅកម្ពុជារបស់ ព្រះអង្គម្ចាស់រជ្ជទាយាទដែលអមដំណើរដោយ ឯកឧត្តម Xavier Bettel ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីការបរទេស ពាណិជ្ជកម្មបរទេស សហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចការមនុស្សធម៌ និង គណៈប្រតិភូលុចសំបួ ដែលបង្ហាញពីការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីរវាងលុចសំបួ និងកម្ពុជាកាន់តែប្រសើរឡើង។

Share: