BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Discussions between the Cambodian Chamber of Commerce and the Secretariat of the China-ASEAN Business and Investment Summit

កិច្ចពិភាក្សា រវាងសភាពាណិជ្ជកម្មកម្ពុជា និងអគ្គលេខាធិការដ្ឋាននៃកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិន - អាស៊ាន

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃ សុក្រ ១៥ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៥ ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បាន ទទួលជួបជាមួយលោក លាវ ស៊ូអ៊ី អគ្គនាយករងនៃ អគ្គលេខាធិការដ្ឋាន នៃកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិន - អាស៊ាន (CABIS) និងមានការចូលរួម ពីធុរជនកម្ពុជា និង ចិន នៅសភាពាណិជ្ជកម្មកម្ពុជា។

កិច្ចពិភាក្សានេះមានគោលបំណងសំខាន់ក្នុងការ ផ្សព្វផ្សាយ ប្រមូលធាតុចូល និងស្នើសុំការគាំទ្រ ពីសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិនអាស៊ាន លើកទី ២២ នៅប្រទេសចិន។ លើសពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាបន្ថែមអំពីស្ថានភាព និងសក្តានុពលក្នុងការវិនិយោគលើ វិស័យមួយចំនួននៅកម្ពុជា មានដូចជា បច្ចេកវិទ្យា AI អណ្តូងរ៉ែមាស សុខាភិបាល ការថែទាំសុខភាព ភស្តុភារកម្ម ការកែច្នៃម្ហូបអាហារ និងភេសជ្ជៈ និងចំណីសត្វ។

ក្នុងឱកាសនេះផងដែរ លោក លាវ ស៊ូអ៊ី ក៏បានអញ្ជើញសមាជិកសភាពាណិជ្ជកម្មកម្ពុជា ដើម្បីចូលរួម កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិន - អាស៊ាន លើកទី ២២ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងណានីង ប្រទេសចិន នៅខែកញ្ញា។

Share: