BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Courtesy call and discussion between the Cambodian Chamber of Commerce and the Swedish Embassy in the Kingdom of Cambodia

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងសភាពាណិជ្ជកម្មកម្ពុជា និង ស្ថានទូតស៊ុយអែតប្រចាំព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី៤រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងាររ ជាមួយលោកជំទាវ អែនណា ហាមឺហ្គ្រិន (Anna Hammargren) ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅព្រះរាជាណាចក្រថៃ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកជំទាវនៅកម្ពុជា។

ជំនួបពិភាក្សានេះ ផ្តោតជាសំខាន់លើការជំរុញពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ និងសិក្សាវិស័យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរួម។ ក្រុមហ៊ុនស៊ុយអែត បាននិងកំពុងប្រកបអាជីវកម្មនៅកម្ពុជា និងនៅក្នុងតំបន់លើវិស័យសំខាន់ៗរួមមាន៖ ម្ហូបអាហារនិងភេសជ្ជៈ កាត់ដេរសម្លៀកបំពាក់ បច្ចេកវិទ្យាព័ត៌មានវិទ្យា យានយន្ត ទូរគមនាគមន៍ និង ហិរញ្ញវត្ថុ។

Share: