BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Dissemination workshop on procedures for requesting verification of customs duties and origin Customs Valuations Declaration System (CVDS) and Introducing new functions to request corrections, deletions and extensions of verification credentials.

សិក្ខាសាលា ផ្សព្វផ្សាយ ស្តីពី នីតិវិធីស្នើសុំផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ និងដើមកំណើតទំនិញ ក្នុងប្រព័ន្ធប្រតិវេទន៍តម្លៃគិតពន្ធគយ (CVDS) និងការបង្ហាញមុខងារថ្មីក្នុងការស្នើសុំកែតម្រូវ, ការលុបប្រតិវេទន៍ និងការពន្យាសុពលភាពលិខិតបញ្ជាក់ការ ផ្ទៀងផ្ទាត់

Dissemination workshop on procedures for requesting verification of customs duties and origin

Customs Valuations Declaration System (CVDS) and Introducing new functions to request corrections, deletions and extensions of verification credentials.

ថ្ងៃច័ន្ទ ២រោច ខែអាសាធ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ០9:0០នាទីព្រឹក នាសាលាជាតិគយ ឧកញ៉ា បណ្ឌិត ស៊ិន ចន្ធី សមាជិកទីប្រឹក្សានៃសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន បានអញ្ជើញចូលរួម សិក្ខាសាលា ផ្សព្វផ្សាយ ស្តីពី នីតិវិធីស្នើសុំផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ និងដើមកំណើតទំនិញ ក្នុងប្រព័ន្ធប្រតិវេទន៍តម្លៃគិតពន្ធគយ (CVDS) និងការបង្ហាញមុខងារថ្មីក្នុងការស្នើសុំកែតម្រូវ, ការលុបប្រតិវេទន៍ និងការពន្យាសុពលភាពលិខិតបញ្ជាក់ការ ផ្ទៀងផ្ទាត់ ក្រោមអធិបតីភាព ឯកឧត្តម ផាអេង វ៉េង អគ្គនាយករង អគរ, តំណាងក្រុមហ៊ុន សមាគមធុរកិច្ច ជាតិ-អន្តរជាតិ, និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។

----------------

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com #gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

Share: