BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Preparatory Meeting for the 21st ASEAN-China Business and Investment Summit

កិច្ចប្រជុំត្រៀមលក្ខណៈ រៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគ អាស៊ាន ចិន លើកទី ២១

ទីក្រុងណានីង ប្រទេសចិន៖ នាព្រឹកថ្ងៃ ពុធ ទី៥ កើត ខែអាសាធ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៤ អ្នកឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត បានចូលរួម កិច្ចប្រជុំត្រៀមលក្ខណៈ រៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគ អាស៊ាន ចិន លើកទី ២១

ដែលមានការអញ្ជ លោក តាន់ ពិឈ័ង អភិបាលរងតំបន់ស្វយ័ត ជាំងក្វាងស៊ី លោក ចាង សាវគាំង អនុប្រធានក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន ព្រមទាំងមានការចូលរួមពី មន្ត្រីជាន់ខ្ពស់ពី រដ្ឋាភិបាលចិន តំណាងស្ថានទូត និងអគ្គកុងស៊ុល អាស៊ានប្រចាំទីក្រុងណានីង និងតំណាងមកពីសភាពាណិជ្ជកម្មអាស៊ានទាំង១០ប្រទេស សរុបប្រមាណ ៩០ នាក់ ។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ពិភាក្សា និង ប្រមូលធាតុចូល

អំពីរបៀបវារៈកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគ អាស៊ាន ចិន លើកទី ២១

និងស្វែងរកការគាំទ្រពីដៃគូរដ្ឋាភិបាល ក៏ដូចជាសភាពាណិជ្ជកម្មដែលជាសមាជិកមកពីប្រទេសអាស៊ាន ដើម្បីរួមគ្នារៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគ អាស៊ាន ចិន លើកទី ២១

ប្រកបទៅដោយភាពជោគជ័យ ព្រមទាំងបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។ កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគ អាស៊ាន ចិន លើកទី ២១

នឹងប្រព្រឹត្តនៅខែ កញ្ញា ឆ្នាំ ២០២៤។

Share: