នាព្រឹកថ្ងៃអង្គារ ១០កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នាក្រសួងពាណិជ្ជកម្ម ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការតម្រង់ទិសគម្រោងគាំទ្រសមាហរណកម្មតំបន់អាស៊ាន-ជំនួយពាក់ព័ន្ធពាណិជ្ជកម្មកម្ពុជា (Arise Plus Cambodia) លើកទី ៥ ក្រោមអធិបតីភាព ឯកឧត្តម សុខ សុភ័ក្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ កម្មវិធីនេះក៏មានការចូលរួមពីសំណាក់លោក Bryan Fornari ប្រធានផ្នែក កិច្ច សហប្រតិបត្តិការ នៃសហភាព អឺរ៉ុប និង លោក Till Ahnert ប្រធាននៃគម្រោង Arise+ ប្រចាំនៅកម្ពុជា និងតំណាងមន្រ្តីពាក់ព័ន្ធក្រសួងពាណិជ្ជកម្ម, តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, តំណាងសភាពាណិជ្ជកម្មអឺរ៉ុប, ក្រុមការងារ GIZ & Arise+ ប្រចាំនៅកម្ពុជា, និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងក្នុងពាក់កណ្តាលឆ្នាំ២០២៣ បង្ហាញអំពីផែនការការងារសម្រាប់ឆមាសបន្ទាប់ និងផ្តល់ការណែនាំជាយុទ្ធសាស្រ្តដល់ការគ្រប់គ្រងគម្រោងក្នុងការសម្រេចឱ្យបាននូវគោលបំណង និងសូចនាករពាក់ព័ន្ធដែលបានគ្រោងទុក។
កម្មវិធីនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
——-
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.




















BECOME A MEMBER
