BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Discussion meeting between the Regional Expert from Sri Lanka and GIZ’s Expert of the German Development Agency (GIZ), of the German Federal Ministry for Economic Cooperation and Development (BMZ).

ថ្ងៃអង្គារ ១០ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចវាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៣:០០នាទីរសៀល នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអនុញ្ញាត លោកស្រី Linda Mende អ្នកជំនាញតំបន់ នៃការជំរុញនាំចូល ប្រចាំប្រទេសស្រីលង្កា នៃក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (BMZ) និងសហការី ចូលជួបពិភាក្សាការងារ ក្នុងគោលបំណង ស្វែងយល់អំពីសកម្មភាពាណិជ្ជកម្មកម្ពុជា និងបរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជា ជាពិសេសស្វែងយល់អំពីសកម្មភាពនាំចេញ-នាំចូល លើវិស័យកសិកម្ម ជាដើម។ ហើយក្រុមការងារជំនាញ នៃក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (BMZ) ជម្រាបផងដែថា នឹងមានគណៈប្រតភូធុរកិច្ចពីប្រទេសរបស់ខ្លួនមកកម្ពុជា ស្វែងរកដៃគូលើវិស័យជាក់លាក់គឺ ការគ្រប់គ្រងកាកសំណល់ (Waste Management Secror) នៅខែតុលា ឆ្នាំ២០២៣ នាពេលខ្លីខាងមុខនេះ។

ជាការឆ្លើយតប របស់ ឯកឧត្តម បណ្ឌិត បានជម្រាបយ៉ាងក្បោះក្បាយអំពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ហើយ ឯកឧត្តម ឧកញ៉ា អគ្គនាយកបានជម្រាបអំពីសកម្មភាព ពាក់ព័ន្ធនិងសមាជិសមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា ដែលមានសភាពាណិជ្ជកម្មខេត្តក្រុង ទូទាំងប្រទេស ផងដែរ។

ជាពិសេស សភាពាណិជ្ជកម្មកម្ពុជា រងចាំស្វាគមន៍ គណៈប្រតិភូ អាល្លឺម៉ង់ តាមរយៈការរៀបចំដោយ ទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ (GIZ) កម្ពុជា នៃក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (BMZ) នាពេលខាងមុខដ៏ខ្លីផងដែ។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៥:០០នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់ប្រកបដោយផ្លែផ្ការ។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

Share: