BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Discussion meeting of PWG”B” “Tourism Sector”, G-PSF.

ថ្ងៃពុធ ០៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០នាទីព្រឹក នាសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំផ្នែកឯកជន ក្រុមការងារ “ខ” “ផ្នែកទេសចរណ៍” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារ “ខ” ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងមានវត្តមានចូលរួមផងដែរពីសំណាក់ អនុសហប្រធានក្រុមការងារ “ខ” ផ្នែកឯកជន, តំណាងសមាគមភោជនីយដ្ឋានកម្ពុជា, តំណាងសហព័ន្ធទេសចរណ៍កម្ពុជា, តំណាងសមាគមស្ប៉ាកម្ពុជា, តំណាងក្រុមហ៊ុនឯកជនពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងសមាជិក សមាជិកាក្រុមការងារផ្នែកឯកជនជាច្រើនទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបន្តពិគ្រោះ ពិភាក្សាពាក់ព័ន្ធលើបញ្ហាចាស់ដែលនៅសេសសល់ និងបន្តស្នើឡើងនូវ កង្វល់ បញ្ហាប្រឈមពាក់ព័ន្ធនឹងវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ដើម្បីពិនិត្យ និងស្នើសុំដំណោះស្រាយពីសំណាក់ដៃគូពិភាក្សា គឺក្រសួងទេសចរណ៍នាពេលខាងមុខនេះ។ ជាលទ្ធផល កិច្ចប្រជុំបានដំណើរការយ៉ាងរលូន និងទទួលបាននូវធាតុចូល និងសំណូមពរយ៉ាងផុសផុល និងផ្លែផ្កាគួរជាទីមោទនៈ។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០ នាទីព្រឹក ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

Share: