BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែបបានបើកការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែបអាណត្តិទី១ លើកទី២

(កំពត)៖ថ្ងៃអាទិត្យ ១៣ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៣ សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែបបានបើកការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែបអាណត្តិទី១ លើកទី២ របស់ខ្លួនហើយនៅសាលាខេត្តកំពតក្រោមអធិបតីភាព៖

១.ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម

២.ឯកឧត្តម ហ៊ួរ មិថុនា អភិបាលរង នៃគណៈអភិបាលខេត្តកែប

៣.ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា

ការបោះឆ្នោតដំណើរការចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង៣រសៀលតាមការកំណត់របស់គណៈកម្មការរៀមចំការបោះឆ្នោតដោយមានបេក្ខជនឈរឈ្មោះ១៤រូប អ្នកចុះឈ្មោះបោះឆ្នោតសរុប៤១១នាក់ បេក្ខជនជ័យលាភីមាន០៧រូប សរុបសមាជិកជ្រើសតាំងចាស់ និងថ្មីមានចំនួន១៥រូប។

ជាលទ្ធផលឧកញ៉ា ហាក់ សុវណ្ណា ត្រូវបានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែបអាណត្តិទី១ លើកទី២ នេះបន្តទៀត។

Share: