(ព្រះសីហនុ)៖ថ្ងៃសៅរ៍ ៤ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៣ នៅមន្ទីពាណិជ្ជកម្មខេត្តព្រះសីហនុបានបើកការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី១ របស់ខ្លួនហើយក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម ឯកឧត្តម គង់ វិតាណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា
ការបោះឆ្នោតដំណើរការចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង៣រសៀលតាមការកំណត់របស់គណៈកម្មការរៀមចំការបោះឆ្នោតដោយមានបេក្ខជនឈរឈ្មោះ១២រូប អ្នកចុះឈ្មោះបោះឆ្នោតសរុប៥១៨នាក់ បេក្ខជនជ័យលាភីមាន០៨រូប សរុបសមាជិកជ្រើសតាំងចាស់ និងថ្មីមានចំនួន១៥រូប ជាលទ្ធផលឧកញ៉ា តាន់ តាត់ ត្រូវបានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មព្រះសីហនុ អាណត្តិទី៣ លើកទី១ នេះ។