BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ខេត្តតាកែវបានបើកការិយាល័យបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជកម្មខេត្តតាកែវ អាណត្តិទី១ លើកទី២

(តាកែវ) ៖ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅសាលមហោស្រពខេត្តតាកែវបានបើកការិយាល័យបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជកម្មខេត្តតាកែវ អាណត្តិទី១ លើកទី២ តាមនិតិវិធីដែលបានគ្រោងទុក ការបើក ការប្រកាសលទ្ធផល និងការបិទកម្មវិធីទាំងមូលគឺស្ថិតក្រោមអធិបតីភាព ឯកឧត្តម គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានី-ខេត្ត សម្រាប់អាណត្តិថ្មី និងអាណត្តិបន្ត ឯកឧត្តម យង់ សុវឌ្ឍនា អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ និងជាអនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតសភាពាណិជ្ជកម្មខេត្តតាកែវ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានី-ខេត្ត សម្រាប់អាណត្តិថ្មី និងអាណត្តិបន្តសូមបញ្ចាក់ថាចំនួនអ្នកមកបោះឆ្នោតសរុប៨៨%នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតសរុប ជាលទ្ធផលយើងជ្រើសរើសបានសមាជិកជ្រើសតាំងថ្មីចំនួន៧រូបក្នុងចំណោមបេក្ខជនឈរឈ្មោះចំនួន០៨រូប ចំពោះបេក្ខភាពឈរឈ្មោះជាប្រធានសភាពាណិជ្ជកម្មខេត្តតាកែវមាន២រូប ហើយជាលទ្ធផលលោក ជីប ភក្ដីភាពត្រូវបានសមាជិកបន្តគាំទ្រជាប្រធានសភាពាណិជ្ជកម្មខេត្តតាកែវអាណត្តិទី១ លើកទី២ នេះទៀត ។

Share: