BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ មន្ទីពាណិជ្ជកម្មខេត្តកណ្ដាលបានបើកការិយាល័យបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្ដាល-កំពង់ឆ្នាំង អាណត្តិទី៣លើកទី១

(កណ្ដាល)៖ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅមន្ទីពាណិជ្ជកម្មខេត្តកណ្ដាលបានបើកការិយាល័យបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្ដាល-កំពង់ឆ្នាំង អាណត្តិទី៣លើកទី១តាមនិតិវិធីដែលបានគ្រោងទុក ការបើក ការប្រកាសលទ្ធផល និងការបិទកម្មវិធីទាំងមូលគឺស្ថិតក្រោមអធិបតីភាព ឯកឧត្តម គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានី-ខេត្ត សម្រាប់អាណត្តិថ្មី និងអាណត្តិបន្ត ឯកឧត្តម ប៊ុន ផេង អភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម សាន់ យូ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានី-ខេត្ត សម្រាប់អាណត្តិថ្មី និងអាណត្តិបន្តសូមបញ្ជាក់ថាចំនួនអ្នកមកបោះឆ្នោតសរុបស្មើ៩៥%នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតសរុប ហើយជាលទ្ធផលយើងជ្រើសរើសបានសមាជិកជ្រើសតាំងថ្មីចំនួន០៧រូបក្នុងចំណោមបេក្ខជនឈរឈ្មោះចំនួន០៨រូប ចំពោះបេក្ខភាពឈរឈ្មោះជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្ដាល-កំពង់ឆ្នាំងមានចំនួន០២រូប ជាលទ្ធផល ឧកញ៉ា សុខ ស្រស់ ត្រូវបានសមាជិកបន្តគាំទ្រជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្ដាល-កំពង់ឆ្នាំងសម្រាប់អាណត្តិទី៣ លើកទី១នេះទៀត ។

Share: