BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

កិច្ចពិភាក្សារវាង សភាពាណិជ្ជកម្មកម្ពុជា និង ក្រុមប្រឹក្សាចិនជំរុញពាណិជ្ជកម្មអន្តរជាតិ

នាព្រឹកថ្ងៃព្រហស្បតិ៍ ១ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយលោក ចាង ស៊ិនហ្វឹង អនុប្រធានក្រុមប្រឹក្សាចិនជំរុញពាណិជ្ជកម្មអន្តរជាតិ នៅសភាពាណិជ្ជកម្មកម្ពុជា។

កិច្ចពិភាក្សានេះផ្តោតជាសំខាន់លើការពង្រឹងទំនាក់ទំនង និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរ ក្នុងការចូលរួមជំរុញពាណិជ្ជកម្ម និង ការវិនិយោគ ទ្វេភាគី ស្របទៅតាមទិសដៅរបស់រដ្ឋាភិបាល នៃប្រទេសទាំងពីរ។ ភាគីចិន ក៏បានអញ្ជើញ សមាជិកសមាជិកាសភាពាណិជ្ជកម្មកម្ពុជា ចូលរួមកម្មវិធីធំៗ ប្រចាំឆ្នាំ ដែលនឹងមានរៀបចំនៅពេលខាងមុខនេះ មានដូចជា វេទិកាកម្រិតខ្ពស់នៃ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) វេទិកាជំរុញធុកិច្ច និងវិនិយោគ និងវេទិកានាយកប្រតិបត្តិខ្សែក្រវ៉ាត់មួយ ផ្លូវមួយ។

Share: