(ព្រៃវែង)៖ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែងបានបើកការិយាល័យបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែង អាណត្តិទី២ លើកទី២ តាមនិតិវិធីដែលបានគ្រោងទុក ការបើក ការប្រកាសលទ្ធផល និងការបិទកម្មវិធីទាំងមូលគឺស្ថិតក្រោមអធិបតីភាព ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានី-ខេត្ត សម្រាប់អាណត្តិថ្មី និងអាណត្តិបន្ត ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ឯកឧត្តម ឈាង សុវណ្ណារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង លោកស្រី សេង សុម៉ុន អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកគណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានី-ខេត្ត សម្រាប់អាណត្តិថ្មី និងអាណត្តិបន្ត។
សូមបញ្ចាក់ថាចំនួនអ្នកមកបោះឆ្នោតសរុបស្មើនឹង ៨៨%នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតសរុប ជាលទ្ធផលយើងជ្រើសរើសបានសមាជិកជ្រើសតាំងថ្មីចំនួន១១រូបក្នុងចំណោមបេក្ខជនឈរឈ្មោះចំនួន១៣រូប ចំពោះបេក្ខភាពឈរឈ្មោះជាប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែង មាន០១រូប ហើយជាលទ្ធផលឧកញ៉ា ជឹម សុខ ត្រូវបានសមាជិកបន្តគាំទ្រជាប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែង អាណត្តិទី២ លើកទី២ នេះជាបន្តទៀត ។