BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

កម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន វគ្គទី១ ក្រោមប្រធានបទ«សារៈសំខាន់នៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ»

(ត្បូងឃ្មុំ)៖ កម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន វគ្គទី១ ត្រូវបានបញ្ចប់ដោយជោគជ័យនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នៅសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ«សារៈសំខាន់នៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ» ក្រោមអធិបតីភាព ឧកញ៉ា សុខ ហ៊ាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំដោយមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសមាន លោក អ៊ាង ម៉េងត្រៃ ម្ចាស់សហគ្រាស អិមធីអេសធី អាហ្ក្រោ ប្រូដាក់.ឯក និងជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ លោក ឈឿង គីរីរ័ត្ន អគ្គនាយក ក្រុមហ៊ុន គ្រុឌអឹឡាយអិនផៅវ័រ កម្មវិធីបានពិភាក្សាយ៉ាងផុសផុលលើប្រធានបទខាងលើដើម្បីចែករំលែកបទពិសោធន៍អាជីវកម្មជូនដល់អ្នកចូលរួមប្រមាណ៣០នាក់ដើម្បីជាជំនួយស្មារតីបន្ថែមយកទៅកែលំអរអាជីវកម្មរបស់ខ្លួន។

សូមបញ្ជាក់ថាកម្មវិធីនេះសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ដោយទទួលបានការគាំទ្រពីសហគ្រិនខ្មែរ និងឧបត្ថម្ភដោយ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia,ធនាគារវីង (ខេមបូឌា)ម.ក,ACCA, ធនាគារកាណាឌីយ៉ា, ក្រុមហ៊ុនគ្រុឌអឹឡាយអិនផៅវ័រ,ប្រធាន អនុប្រធាន សមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តទាំងអស់ផងដែរ ។

Share: