BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺបានបើកការិយាល័យបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ អាណត្តិទី៣ លើកទី១

(កំពង់ស្ពឺ)៖ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺបានបើកការិយាល័យបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ អាណត្តិទី៣ លើកទី១ តាមនិតិវិធីដែលបានគ្រោងទុក ការបើក ការប្រកាសលទ្ធផល និងការបិទកម្មវិធីទាំងមូលគឺស្ថិតក្រោមអធិបតីភាព ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានី-ខេត្ត សម្រាប់អាណត្តិថ្មី និងអាណត្តិបន្ត ឯកឧត្តម ស្រ៊ុន ស្រ៊ន់ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានី-ខេត្ត សម្រាប់អាណត្តិថ្មី និងអាណត្តិបន្តសូមបញ្ចាក់ថាចំនួនអ្នកមកបោះឆ្នោតសរុបស្មើនឹង ៧៧%នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតសរុប ជាលទ្ធផលយើងជ្រើសរើសបានសមាជិកជ្រើសតាំងថ្មីចំនួន១១រូបក្នុងចំណោមបេក្ខជនឈរឈ្មោះចំនួន១៣រូប ចំពោះបេក្ខភាពឈរឈ្មោះជាប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឹ មាន០១រូប ហើយជាលទ្ធផលឯកឧត្តមឧកញ៉ា ឡេង សុខគាត្រូវបានសមាជិកបន្តគាំទ្រជាប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ អាណត្តិទី៣ លើកទី១ នេះជាបន្តទៀត ។

Share: