BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

កិច្ចពិភាក្សារវាងសភាពាណិជ្ជកម្មកម្ពុជា និងវិនិយោគិនហុងកុង

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៥ រោច ខែពិសាខ ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៣ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានទទួលការសម្តែងគួរសម និងពិភាក្សាជាមួយវិនិយោគិន និងធុរជនហុងកុង នៅសភាពាណិជ្ជកម្មកម្ពុជា។ កិច្ចពិភាក្សានេះផ្តោតសំខាន់លើ ការស្វែងយល់ពីតួនាទី របស់សភាពាណិជ្ជកម្មកម្ពុជា នៅក្នុង និងក្រៅប្រទេស ព្រមទាំងស្វែងរកកុលានុវត្តភាពក្នុងការសហការគ្នា ដើម្បីជម្រុញ និងលើកទឹកចិត្តវិនិយោគិនពីហុងកុង មកកម្ពុជា។

Share: