BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

ការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី

ទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ៖ នារសៀលថ្ងៃសៅរ៍ ២ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ពុជា អញ្ជើញចូលរួមកម្មវិធីបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅ ទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី អាណត្តិទី១ លើកទី១ ដែលប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនិងជាប្រធានគណៈកម្មាការរៀបចំការបោះឆ្នោតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី និងមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបុរី ឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសអូស្ត្រាលី និងនូវែហ្សេឡង់ និងក្រុមហ៊ុនសហគ្រាសជាច្រើន។

ជាលទ្ធផលនៃការបោះឆ្នោត លោក តាំង សិទ្ធី ប្រធានក្រុមហ៊ុន Tangold Trading PT Ltd បានទទួលការគាំទ្រធ្វើជាប្រធាន ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងមែលប៊ន ប្រទេសអូស្រាលីអាណត្តិទី១ លើកទី១។

ក្នុងឱកាសនៃកម្មវិធីបោះឆ្នោតនេះ ឧកញ៉ា លឹម ហេង បានចូលរួមអបអរសាទរ ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងមែលប៊នដែលទើបនឹងជាប់ឆ្នោត និង បានគូសបញ្ជាក់ថា “ មានកិច្ចការជាច្រើន ដែល ត្រូវ សហការគ្នាក្នុង ការរៀបចំ ព្រឹត្តិការណ៍ជំរុញធុរកិច្ច និង វិនិយោគ រវាងប្រទេសទាំងពីរ។ សភាពាណិជ្ជកម្មកម្ពុជា ត្រៀមខ្លួនជានិច្ច ដើម្បីគាំទ្រដល់ការិយោល័យតំណាងនៅ ទីក្រុងមែលប៊ន ក្នុងការតភ្ជាប់ទំនាក់ទំនងជាមួយ វិស័យ ឯកជននៅកម្ពុជា។ សក្តានុពលវិនិយោគនៅកម្ពុជា មានវិសាលភាពធំធេង ហើយ មានកិច្ចការជាច្រើនដែលយើងអាចធ្វើរួមគ្នាដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាសម្រាប់វិស័យឯកជនប្រទេសទាំងពីរ។ ការបោះឆ្នោតនេះគឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រសម្រាប់សភាពាណិជ្ជកម្មកម្ពុជា ហើយខ្ញុំជឿជាក់ថា ការបើកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅអូស្ត្រាលីពិតជានឹងរួមចំណែកដ៏សំខាន់ដល់ការជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ” ។

ដំណើរការនៃការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយជោគជ័យ។

Share: