នាព្រឹកថ្ងៃសុក្រ ១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាធ្វើទស្សនកិច្ចចំការបន្លែក្រុមហ៊ុនខ្មែរ នៅរដ្ឋវីចតូរីយ៉ា ប្រទេសអូស្ត្រាលី ដែលផ្គត់ផ្គង់បន្លែដល់ទីផ្សារទូទាំងប្រទេសអូស្ត្រាលី។
ការបំពេញទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់អំពីដំណើររីកចម្រើននៃក្រុមហ៊ុនខ្មែរនៅប្រទេសអូស្ត្រាលី និងដកស្រង់បទពិសោធន៍បច្ចេកទេស សម្រាប់ធុរជនកម្ពុជា។