BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

កិច្ចប្រជុំរវាង សភាពាណិជ្ជកម្មកម្ពុជា​ និង រដ្ឋាភិបាលវីចតូរីយ៉ាទីក្រុងមែលប៊ន

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៣ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជួបប្រជុំជាមួយ លោកស្រី ឡូរ៉ា បឺក ប្រធានតំបន់អាស៊ីយអាគ្នេយ៍ នៃ រដ្ឋាភិបាលវីចតូរីយ៉ា នៅការិយាល័យវិនិយោគវីចតូរីយ៉ា ទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។ គោលបំណងនៃកិច្ចពិភាក្សានេះ គឺដើម្បីស្វែងយល់ពីស្ថានភាពសេដ្ឋកិច្ច វិស័យសក្តានុពលទីក្រុងមែលប៊ន និងពិនិត្យលទ្ធភាពសហប្រតិបត្តិការរវាងធុរជនកម្ពុជានិងអូស្ត្រាលី។

លោកស្រី ឡូរ៉ា បានលើកឡើងពីកំណើននៃទំហំពាណិជ្ជកម្មនិងការនាំចូលទំនិញពីកម្ពុជាមកទីក្រុងមែលប៊ន និងបានជម្រាបអំពីគោលនយោបាយគាំទ្រនានារបស់រដ្ឋាភិបាលអូស្រ្តាលីចំពោះវិនិយោគិនបរទេស ដែលមានបំណងវិនិយោគនៅទីក្រុងមែលប៊ន។ លោកស្រី ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការនានារវាងកម្ពុជានិងអូស្ត្រាលីផងដែរ។

ឧកញ៉ា លឹម ហេង បានគូសបញ្ជាក់ពីទំនាក់ទំនងល្អរវាងកម្ពុជា និងអូស្ត្រាលី និងគាំទ្រដល់ការជំរុញធុរកិច្ចនិងវិនិយោគទ្វេភាគីឲ្យកាន់តែច្រើនឡើងថែមទៀត។ ឧកញ៉ា ក៏បានចែករំលែកអំពី ឱកាសធុរកិច្ច វិនិយោគ សក្តានុពល និងវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជាផងដែរ និងបានជម្រាបជូនអំពីការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញធុរកិច្ច និងវិនិយោគប្រទេសទាំងពីរ។

Share: