BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Discussion private working group “L” “Health sector” of the Government-Private Sector Forum (G-PSF).

ថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៩:០០ នាទីព្រឹក មានរៀបចំកិច្ចប្រជុំក្រុមការងារក្រុមការងារ “ឋ” “ផ្នែកសុខាភិបាល” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ក្រោមអធិបតីភាព ឧកញ៉ា វេជ្ជបណ្ឌិត តាំង គីមមេង សហប្រធានក្រុមការងារ “ឋ” ផ្នែកឯកជន ព្រមទាំងវត្តមាន ឯកឧត្តម ឧកញ៉ា វេជ្ជបណ្ឌិត ដែលជាអនុសហប្រធាន និងសមាជិសមាជិកានៃក្រុមការងារផងដែ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីតំណាងសមាគមអ្នកលក់ឱសថកម្ពុជា, តំណាងមន្ទីរពហុព្យាបាលឯកជន, មន្ទីរពេទ្យ និងគ្លីនិកឯកជន និង សម្ភព នានា ជាច្រើនទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិគ្រោះពិភាក្សាទៅលើបញ្ហាវឌ្ឍនភាព និងដើម្បីពិគ្រោះពិភាក្សាដោះស្រាយសម្របសម្រួលទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធនឹងសុខាភិបាល និងដើម្បីប្រមូលយកបញ្ហាប្រឈម កង្វល់ សំណូមពរ របស់ផ្នែកឯកជនទាំងអស់ ដើម្បីស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺក្រសួងសុខាភិបាល និងស្ថាប័នរដ្ឋពាក់ព័ន្ធមួយចំនួនទៀតនាពេលខាងមុខ។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:៤០ នាទីព្រឹក ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

Share: