BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

កម្មវិធីបោះឆ្នោតជ្រើសរើសសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងមែលប៊ន និងនៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែ ឧសភា ឆ្នាំ២០២៣ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួម កម្មវិធីបោះឆ្នោតជ្រើសរើសសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងមែលប៊ន និងនៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី នៅថ្ងៃទី៦ និង ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងមែលប៊ន និងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ កម្មវិធី

បោះឆ្នោតនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោត ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងមែលប៊ន និងនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី និងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា និង ភាគីពាក់ព័ន្ធនានា។

Share: