BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

(កំពង់ធំ)៖ កម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើនជាលើកទី២ ដែលសហការៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ

(កំពង់ធំ)៖ នាព្រឹកថ្ងៃសៅរ៍ទី២២ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់បានរៀបចំកម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើនជាលើកទី២ ដែលសហការៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ ក្រោមប្រធានបទ«ការគ្រប់គ្រងគុណភាពផលិតផល និងសេវា»ក្រោមអធិបតីភាពឧកញ៉ា ហេង សំណាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ទទួលបន្ទុកកិច្ចការពង្រឹងសភាពាណិជ្ជកម្មខេត្ត។

កម្មវិធីខាងលើមានការចូលរួមពីវាគ្មិនកិត្តិយសដែលអញ្ជើញមកពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតFWD(CAMBODIA) ធនាគារ វីង ខេមបូឌៀ ម.ក និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ បានពិភាក្សាយ៉ាងផុសផុលលើប្រធានបទ «ការគ្រប់គ្រងគុណភាពផលិតផល និងសេវា» ដើម្បីចែករំលែកបទពិសោធន៍អាជីវកម្មជូនដល់អ្នកចូលរួមប្រមាន៦០នាក់ដើម្បីជាជំនួយស្មារតីបន្ថែមយកទៅកែលំអរអាជីវកម្មរបស់ខ្លួន

សូមបញ្ជាក់ថាកម្មវិធីនេះទទួលបានការគាំទ្រពីសហគ្រិនខ្មែរ និងឧបត្ថម្ភដោយ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia, ធនាគាវីង (ខេមបូឌា)ម.ក,ACCA, ធនាគារកាណាឌីយ៉ា, ក្រុមហ៊ុនគ្រុឌអាឡាយអិនផៅវ័រ,ប្រធាន អនុប្រធាន សមាជិក សមាជិកា សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារទាំងអស់ ។

Share: