នាព្រឹកថ្ងៃ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ លោក ទីង យ័នឡុង (Ding Yuanlong) អគ្គលេខាធិការរងនៃលេខាធិការដ្ឋានកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិន-អាស៊ាន។ កិច្ចប្រជុំ ផ្តោតជាសំខាន់ទៅលើការត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិន-អាស៊ានលើកទី២០។ លោកអគ្គលេខាធិការរង ស្នើសុំការគាំទ្រពីសភាពាណិជ្ជកម្មកម្ពុជា និងអញ្ជើញសមាជិកសភាពាណិជ្ជកម្មកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលនេះ ដើម្បីចាប់យក កាលានុវត្តភាពធុរកិច្ចជាមួយក្រុមហ៊ុនចិន និងក្រុមហ៊ុនផ្សេងទៀតក្នុងតំបន់អាស៊ានទាំងមូល។
ឯកឧត្តមឧកញ៉ាអគ្គនាយក ស្វាមគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចមកកម្ពុជារបស់គណៈប្រតិភូចិននាពេលនេះ និងគាំទ្រដល់ការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានលើកទី២០ ដែលប្រព្រឹត្តទៅនៅខាងកញ្ញាឆ្នាំ២០២៣ ខាងមុខ។ ព្រឹត្តិការណ៍នេះ ពិតជាចូលរួមចំណែកដល់ការពង្រឹងទំនាក់ទំនងចិនអាស៊ាន ក៏ដូចជា ជួយជំរុញពាណិជ្ជកម្មកនិងវិនិយោគរវាងកម្ពុជា និងចិនផងដែរ។