បាត់ដំបង៖ នារសៀល ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មកម្ពុជា២០២៣ ក្រោមប្រធានបទ «យើងរួមគ្នា ជំរុញទីផ្សារផលិតផលខេត្តបាត់ដំបង» បានរៀបចំកម្មវិធីបណ្តុះបណ្តាលសហគ្រិនភាព ប្រធានបទ៖ ដើម្បីអោយអាជីវកម្មមាននិរន្តរភាព តើសហគ្រិនត្រូវធ្វើអ្វីខ្លះ ដែលបានអញ្ជើញនិស្សិត ក្នុងខេត្តបាត់ដំបង ហើយមានអ្នកចូលរួមប្រមាណ ៨០ នាក់ និងទទួលយកបទពិសោធន៍ល្អៗតាមរយៈការចែករំលែកបទពិសោធន៍ពីសំណាក់ វាគ្មិននីមួយៗ។
កម្មវិធីខាងលើក៏មានការអញ្ជើញចូលរួមក្រោមអធិបតីភាព លោក ជា សុខឡេង អនុប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង និង មានការអញ្ជើញដោយគ្រូបង្គោល លោក យន់ ប៊ុនឆាយ ម្ជាស់អាជីវកម្មប៊ុនឆាយលក់គ្រឿងអគ្គិសនី