News

Home News Detail

ព្រិត្តិការណ៍ដ៏ធំនៅក្នុងខេត្តបាត់ដំបង ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា២០២៣ ក្រោមប្រធានបទ «យើងរួមគ្នាជំរុញទីផ្សារ ផលិតផលខេត្តបាត់ដំបង»

ព្រិត្តិការណ៍ដ៏ធំនៅក្នុងខេត្តបាត់ដំបង ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា២០២៣ ក្រោមប្រធានបទ «យើងរួមគ្នាជំរុញទីផ្សារ ផលិតផលខេត្តបាត់ដំបង» ដែលនិងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៣ នៅផ្សារ ភួ ពុយ ខេត្តបាត់ដំបង ដោយមានការចូលរួមពី ក្រសួងពាណិជ្ជកម្ម សហគ្រិនខ្មែរ នៃក្រសួងសេដ្ឋកិច្ច សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មខេត្តបាត់ដំបង រដ្ឋបាលខេត្តបាត់ដំបង និងផ្នែកឯកជន ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះគឺជាវេទិកាជំរុញនិងផ្សព្វផ្សាយសក្តានុពលផលិផល កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ នៅក្នុងខេត្តបាត់ដំបង សូមបងប្អូនភ្ញៀវជាតិ និងអន្តរជាតិចូលរួមអោយបានច្រើនកុះករ នឹងចូលរួមទស្សនាដោយសេរី។

#ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា_២០២៣_ខេត្តបាត់ដំបង

Share: