BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

ជំនួបធុរកិច្ចកម្ពុជា-ចិន(ហៃណាន)

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃ ពុធ ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយក្រុមប្រឹក្សាចិនសម្រាប់ការលើកកម្ពស់ និងពាណិជ្ជកម្មអន្តរជាតិ ខេត្តហៃណាននៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក ឈិន ហុងឡាំង អនុប្រធានប្រធាន ក្រុមប្រឹក្សាចិនសម្រាប់ការលើកកម្ពស់ និងពាណិជ្ជកម្មអន្តរជាតិ ខេត្តហៃណាន ព្រមទាំងមានការអញ្ជើញចូលរួមពី ធុរជន វិនិយោគិន ពីប្រទេសចិន និងកម្ពុជា ប្រមាណ ៨០ នាក់។ ជំនួបធុរកិច្ចនេះ ផ្តោតជាសំខាន់ទៅលើការជំរុញធុរកិច្ចនិងវិនិយោគរវាងខេត្តហៃណាប្រទេសចិន និងព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនេះផងដែរ ក៏មានការចុះអនុស្សរណយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជា និង ក្រុមក្រុមប្រឹក្សាចិនសម្រាប់ការលើកកម្ពស់ និងពាណិជ្ជកម្មអន្តរជាតិ ខេត្តហៃណានផងដែរ ក្នុងគោលបំណងពន្លឿនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបង្កើនវិសាលភាពការផ្លាស់ប្តូរពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តហៃណាន ប្រទេសចិន។

 

Share: