រាជធានីភ្នំពេញ៖ នារព្រឹកថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០២៣ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ទទួលជួបសម្តែងការគួរសម និងជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម ម៉ូហាម៉ាត់ អាល់-ហាចរី(Mohamad S Alhjri) ឯកអគ្គរដ្ឋទូតគុយវ៉ែតប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅសភាពាណិជ្ជកម្មកម្ពុជា។