BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

សភាពាណិជ្ជកម្មកម្ពុជាជួបពិភាក្សាជាមួយសភាពាណិជ្ជកម្មកម្ម និងឧស្សាហកម្មឡាវ

រដ្ឋធានីរៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៖ ក្នុងឱកាសអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាជួបពិភាក្សាជាមួយសភាពាណិជ្ជកម្មកម្ម និងឧស្សាហកម្មឡាវ នាព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅទីក្រុងវៀងច័ន្ទ។ កិច្ចប្រជុំនេះ ផ្តោតទៅលើការជំរុញទំនាក់ទំនងសេដ្ឋកិច្ចប្រទេសទាំងពីរ និងមានការពិភាក្សាផ្លាស់ប្ដូរយោបល់អំពីកាលានុវត្តភាពបរិយាកាស វិនិយោគ និងវិស័យសក្តានុពលផងដែរ។

បន្ទាប់ពីថ្នាក់ដឹកនាំសភាពាណិជ្ជកម្ម នៃប្រទេសទាំងពីរបានជជែកពិភាក្សាអំពីការផ្សារភ្ជាប់ទំនាក់ទំនងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងក្រុមហ៊ុននានា នៃបណ្ដាប្រទេសទាំងពីរ ដោយបានបង្ហាញសក្ដានុពលជូនគ្នាទៅវិញទៅមក ព្រមទាំងបានឯកភាពគ្នាចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បីជំរុញធុរកិច្ចរវាងប្រទេសទាំងពីរ ជាពិសេសផ្លាស់ប្តូរព័ត៌មាន និងគោលនយោបាយថ្មីៗ។ សូមជំរាបថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា ឡាវ បានកើនឡើងពី ១៦០ លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១ ដល់ ២១០ លានដុល្លារអាមេរិកនៅឆ្នាំ២០២២។

Share: