BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

លោកឧកញ៉ា ហេង សំណាង ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ អញ្ជើញចូលរួមទស្សនកិច្ចសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីរជ័យសំបូរ

(កំពង់ធំ) ថ្ងៃព្រហស្បតិ៍ ៤ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣

លោកឧកញ៉ា ហេង សំណាង ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ បានដឹកនាំលោកអនុប្រធាន សមាជិក និងទីប្រឹក្សា អមដំណើរ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមទស្សនកិច្ចសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីរជ័យសំបូរ ស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ក្រោយពីបានទស្សនកិច្ចការកែច្នៃគ្រាប់ស្វាយចន្ទីររបស់ អ្នកស្រី អ៉ិន ឡៃហួត ដែលជាទីប្រឹក្សារបស់សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ រួចមក ឯកឧត្តមរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានចំណាប់អារម្មណ៍ និងបានការកោតសរសើរចំពោះការខិតខំប្រឹងប្រែងកែច្នៃគ្រាប់ស្វាយចន្ទីឱ្យទៅជាផលិតផលសម្រេច នៅក្នុងខេត្តកំពង់ធំ ដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងទទួលទិញពីបណ្ដាប្រទេសជប៉ុន កូរ៉េ និងអាល្លឺម៉ង់ជាដើម ។ ឯកឧត្តមបានមានប្រសាសន៍ណែនាំ និង ជំរុញឱ្យមានការពង្រីករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីឲ្យបានធំ និងសហការជាមួយសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ ។ លោកឧកញ៉ា ហេង សំណាង ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ មានប្រសាសន៍ថា នឹងសហការជាមួយសហគ្រាសនេះ ដើម្បីពង្រីកទីផ្សារឲ្យកាន់តែធំទៅបណ្ដាប្រទេសផ្សេងៗទៀត ។ ការកែច្នៃគ្រាប់ស្វាយចន្ទីប្រភេទសរីរាង្គនេះមានការយកចិត្តទុកដាក់លើផ្នែកអនាម័យខ្ពស់បំផុត ដែលផ្ដល់ទំនុកចិត្តលើគុណភាពដល់អ្នកបរិភោគទាំងក្នុង និងក្រៅប្រទេស ។

អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ

 

Share: