BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

ពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ នៃក្រសួងពាណិជ្ជកម្ម។

(រាជធានីភ្នំពេញ)៖ នាថ្ងៃចន្ទ ៩កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួម និងធ្វើបទអន្តរាគមន៍ ក្នុង«ពិធីបើកសន្និតបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ នៃក្រសួងពាណិជ្ជកម្ម» ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលអញ្ជើញមកពីស្ថាប័នពាក់ព័ន្ធនានា និងមន្ត្រីនៃក្រសួងពាណិជ្ជកម្ម។

ក្នុងឱកាសធ្វើបទអន្តរាគមន៍ ឧកញ៉ា លឹម ហេង បានធ្វើរាយការណ៍សង្ខេបពីសមិទ្ធផលដែលសភាពាណិជ្ជកម្មកម្ពុជាបានសម្រេចបាននៅឆ្នាំ២០២២ ព្រមទាំងលើកនូវសំណូមពរមួយចំនួន គោរពជូន ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីពិនិត្យលទ្ធភាព។

សូមជម្រាបផងដែរ ក្រសួងពាណិជ្ជកម្មបាន រៀបចំធ្វើ សន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២២ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅពីថ្ងៃទី៣០ និង៣១ ខែមករា ឆ្នាំ២០២៣ ដើម្បីសេចក្តីរាយការណ៍សង្ខេបនូវសមិទ្ធផលឆ្នាំ២០២២ ដែលក្រសួងពាណិជ្ជកម្មសម្រេចបាន និងលើកនូវទិសដៅការងារឆ្នាំ២០២៣ នៃក្រសួងពាណិជ្ជកម្ម។

 

Share: