BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

ជំនួបពិភាក្សារវាងសភាពាណិជ្ជកម្មកម្ពុជា និង តំបន់ស្វយ័តជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៦ ខែ

មករា ឆ្នាំ២០២៣ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយគណៈប្រតិភូពាណិជ្ជកម្មតំបន់ស្វយ័តជាំងក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក ហ្វ៊ូ ជីនមីង អគ្គនាយករងពាណិជ្ជកម្មនៃតំបន់ស្វយ័តជាំងក្វាងស៊ី។ ជំនួបពិភាក្សានេះផ្តោតជាសំខាន់លើការពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និង វិនិយោគ រវាងប្រទេសទាំងពីរ។

ជាកិច្ចឆ្លើយតប អ្នកឧកញ៉ាប្រធាន បានគូសបញ្ជាក់ដូចខាងក្រោម៖

១) អ្នកឧកញ៉ាប្រធាន នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បំពេញទស្សនកិច្ចធុរកិច្ចទៅខេត្តក្វាងស៊ី នៅខែមេសា ឆ្នាំ២០២៣

២) សភាពាណិជ្ជកម្មកម្ពុជា នឹងសហការរៀបចំ កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-ចិន ក្នុងឱកាសនៃពិព័រណ៍ចិន-

អាស៊ាន ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ ក្នុងគោលបំណងជំរុញពាណិជ្ជកម្មនិងវិនិយោគ នៃប្រទេសទាំងពីរ

៣) អ្នកឧកញ៉ាប្រធាន ជំរុញ និង លើកទឹកចិត្ត សមាជិកសភាពាណិជ្ជកម្មកម្ពុជា ចូលរួមតាំងពិព័រណ៍ឲ្យបានច្រើន ក្នុងឱកាសនៃពិព័រណ៍ចិន-អាស៊ាន

៤) អ្នកឧកញ៉ាប្រធាន ស្នើតំបន់ស្វយ័តជាំងក្វាងស៊ី ជួយសម្រួលកាត់បន្ថយនីតិវិធី និង បែបបទនាំចេញផលិត ផលពីកម្ពុជា ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន

ជំនួបពិភាក្សានេះ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យក្នុងបរិយាកាសស្និទ្ធស្នាលជាភាតរៈ។

 

Share: