Business Matching and Networking between CCC and SCCCI

ជំនួបពាណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មសឹង្ហបុរី-ចិន

នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ នៅសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំជំនួបពាណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មសឹង្ហបុរី-ចិន។ ជំនួបពាណិជ្ជកម្មនេះរៀបចំឡើងក្រោមអធិបតីភាព អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង លោក Roland Ng San Tiong JP ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មសឹង្ហបុរី-ចិន។ ក្នុង​ជំនួបនេះមានការ​ចូលរួមពីសំណាក់គណៈប្រតិភូធុរកិច្ចកម្ពុជា​ចំនួន៤០នាក់ និងគណៈប្រតិភូ​ធុរកិច្ចសឹង្ហបុរី៤០នាក់មក​ពីចម្រុះវិស័យ។

គោលបំណងនៃជំនួបនេះ គឺដើម្បីបង្កើតទំនាក់ទំនងល្អរវាងស្ថាប័នទាំងពីរ ស្វែងយល់អំពីបរិយាកាសសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា និងដើម្បីជាឱកាសចាប់ដៃគូពាណិជ្ជកម្មរវាងគណៈប្រតិភូនៃស្ថាប័នទាំងពីរក្នុងការបង្កើតទំនាក់ទំនងធុរកិច្ច និងស្វែងឱកាសវិនិយោគក្នុងវិស័យសក្កដានុពល។

ពិព័រណ៍តាំងបង្ហាញផលិតផលបច្ចេកទេសទំនើបរបស់តៃវ៉ាន់ និងជំនួបពាណិជ្ជកម្មរវាងធុរជនកម្ពុជា-តៃវ៉ាន់/Cambodia-Taiwan Business Matching & Taiwanese New Technology Sharing

សភាពាណិជ្ជកម្មកម្ពុជា​ សូមជូនដំណឹងដល់សមាជិក ក៏ដូចជាពាណិជ្ជករ និងអាជីវកទាំងអស់ ចំពោះ “ពិព័រណ៍តាំងបង្ហាញផលិតផល​បចេ្ចកទេស​របស់តៃវ៉ាន់ និងជំនួបពាណិជ្ជកម្មចរវាងធុរជនកម្ពុជាតៃវ៉ាន់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៧ ចាប់ពីម៉ោង ០៩.០០ នាទីព្រឹក ដល់ ម៉ោង ១៦.០០នាទីល្ងាច នៅសណ្ឋាគារ​អ៊ីនធឺកុងទីណង់តាល់ រាជធានីភ្នំពេញ ។

គោលបំណងរបស់ពិព័រណ៍​ នឹងជំនួបពាណិជ្ជកម្មនេះ គឺអោយពាណិជ្ជករ-វិនិយោគិនក្នុងស្រុកទាំងអស់​ស្គាល់អោយ​កាន់​តែច្បាស់អំពី​ផលិតផលបច្ចេកវិទ្យាទំនើបរបស់​តៃវ៉ាន់ជាច្រើនប្រភេទផ្សេងៗគ្នា ជាពិសេស ជាឱកាស ដើម្បីបង្កើត​ទំនាក់ទំនងល្អ នឹងស្វែងរក​ដៃគូរ​ (ពាណិជ្ជករ និងវិនិយោគិន) ​ដែលមាន​សក្តានុពលនៅកម្ពុជា ។

ដូច្នេះ សភាពាណិជ្ជកម្មកម្ពុជា​ សូមអញ្ជើញដល់សមាជិកទាំងអស់ ក៏ដូចជាពាណិជ្ជករ និងអាជីវករទាំងអស់ ចូលរួមពិព័រណ៍ និងជំនួបពាណិជ្ជកម្ម​ខាងលើអោយបានកោះករ​ ។

សូមចុះឈ្មោះខាងក្រោម៖

 

CCC would like to inform you that CCC and Taitra will be organizing the “Cambodian-Taiwanese Business Matching & New technology products sharing” which to be held on May 18, 2017, at 09:00am to 16:00pm, at the Hotel InterContinental, Phnom Penh.

The aim of this event is for Cambodia businessmen well known in the various Taiwanese products with new technology, especially, it is chance to make good relationship and looking for potential business partners in Cambodia, in order to make cooperation on trade and investment.

As the above mentioned, CCC would like to invite you to attend this event. Thank you in advance for your consideration.

Please register your participation bellow:

 

 

MOU Signing Ceremony between Cambodia Chamber of Commerce and Chamber of Commerce and Industry of Timor Leste on 2 May 2017

ពិធីចុះអនុស្សារណៈយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្ម និងឧស្សាហកម្មទីម័រឡេស្តេរ

នាព្រឹកថ្ងៃទី១២​ ខែឧសភា ឆ្នាំ២០១៧ ក្នុងឱកាសនៃវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ា​ន អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង លោក Oscar Lima ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីម័រឡេស្តេរ បាន​ចុះហត្ថលេខាលើអនុស្សារណៈយោគយល់ ក្រោមអធិបតីភាពឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្ដម Estanislau da C. Aleixo Maria Da Silva ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទំនាក់ទងកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្តីកសិកម្ម នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

គោលបំណងនៃការចុះអនុស្សារណៈយោគយល់នេះ គឺដើម្បី​ផ្ដល់ការគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមកក្នុងការលើកកម្ពស់ទំនាក់ទំនង​សេដ្ឋកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរ​ឱ្យកាន់តែមានភាពរីកចម្រើនជាមួយគ្នា។

Worl Economic Forum on ASEAN Opening Plenary: 50 Years Young On 11 May 2017

ពិធីបើកវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន

នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ អ្នកឧកញ៉ា គិត ម៉េង
ប្រធាន​សភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាចូលរួម "ពិធីបើកនៃវេទិកាសេដ្ឋកិច្ចពិភពលោករំលឹកខួប៥០ឆ្នាំនៃអាស៊ាន" ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ព្រមទាំងប្រមុខរដ្ឋ/រដ្ឋាភិបាល និងថ្នាក់ដឹកនាំបណ្ដាប្រទេសអាស៊ាន និងធុរជនមកពីគ្រប់មជ្ឈដ្ឋាន។

គោលបំណងនៃ​វេទិកានេះ គឺដើម្បីជំរុញភាពរីកចម្រើននៃ​ប្រទេសនានាក្នុងពិភពលោកតាមរយៈទំនាក់ទំនងទៅវិញទៅមកក្នុងវិស័យធុរកិច្ច នយោបាយ និងការអប់រំ និងជំរុញដល់​ថ្នាក់ដឹកនាំសង្គម​ពិភាក្សាអំពីរបៀបវារៈថ្នាក់ពិភពលោក និងតំបន់ និងរបៀបវារៈស្ដីពីឧស្សាហកម្មផងដែរ។

Seminar on Health Check Up Knowledge

សិក្ខាសាលាស្ដីពីចំណេះដឹងនៃការពិនិត្យសុខភាព

នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ សភាពាណិជ្ជកម្មកម្ពុជា និងមន្ទីរពេទ្យបាងកកខេត្តចាន់ប៊ុរី បានសហការរៀបចំសិក្ខាសាលាស្ដីពីចំណេះដឹងនៃការពិនិត្យសុខភាព នៅសភាពាណិជ្ជកម្មកម្ពុជា។

សិក្ខាសាលានេះ ​ប្រព្រឹត្តទៅក្រោមអធិបតីភាពបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង វេជ្ជបណ្ឌិត Weerachai Saengsook ប្រធានផ្នែកសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យបាងកក​ខេត្តចាន់ប៊ុរី និងមានការ​ចូលរួមពីសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា។

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បី​ផ្ដល់​បទបង្ហាញ​អំពី​អត្ថប្រយោជន៍នៃការពិនិត្យ និងថែទាំសុខភាព និងជំងឺប្រព័ន្ធរំលាយអាហារផងដែរ។

Meeting with Delegation from Lyang City, People’s Republic of China

នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បាន​ទទួលជួបស្វាគមន៍ និងពិភាក្សាការងារជាមួយគណៈប្រតិភូទីក្រុងលីយ៉ាង សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក Xu Huaqin អភិបាលក្រុងលីយ៉ាង និងធុរជន​ទីក្រុងលីយ៉ាង នៅសភាពាណិជ្ជកម្មកម្ពុជា។

គោលបំណងនៃជំនួបនេះ គឺដើម្បីបង្កើតទំនាក់ទំនងល្អរវាងស្ថាប័នទាំងពីរក្នងបំណង​ជំរុញ​ទំនាក់ទំនងធុរកិច្ច និងវិនិយោគ និងវិស័យទេសចរណ៍ទៅវិញទៅមក​រវាងកម្ពុជា-ចិន ជាពិសេស នៅទីក្រុងលីយ៉ាង។ ក្នុង​ជំនួបនេះ ភាគីចិន ក៏បានស្នើថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជាអញ្ជើញធ្វើទស្សនកិច្ចនៅទីក្រុងលីយ៉ាង និងស្វែងយល់អំពីបរិយាកាសសេដ្ឋកិច្ច និងវិនិយោគនៃទីក្រុងនេះ។ ជាការឆ្លើយតប លោកឧកញ៉ា នឹងស្វែងរកពេលវេលាសមស្របខាងមុខ ដើម្បីធ្វើទស្សនកិច្ចទៅទីក្រុងលីយ៉ាង និងបានចែករំលែកអំពីបរិយាកាសសេដ្ឋកិច្ច និងវិនិយោគ​នៅកម្ពុជាដល់គណៈប្រតិភូ​ចិន​ផងដែរ។

Cambodia-Korea Business Partnership Seminar

សិក្ខាសាលាស្ដីពីភាពជាដៃគូធុរកិច្ចកម្ពុជា-កូរ៉េ

នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ សភាពាណិជ្ជកម្មកម្ពុជា និង សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ សហការរៀបចំសិក្ខាសាលាស្ដីពីភាពជាដៃគូធុរកិច្ចកម្ពុជា-កូរ៉េ នៅសណ្ឋាគារអ៊ីនធើរកុងទីណង់តាល់ រាជធានីភ្នំពេញ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-កូរ៉េ ដោយធុរជននៃប្រទេសទាំងពីរមានឱកាសក្នុងការបង្កើតបណ្ដាញធុរកិច្ច ស្វែងរកកិច្ចសហការ និងឱកាសវិនិយោគទៅវិញទៅមក ។

ព្រឹត្តិការណ៍ខាងលើនេះ នឹងមានការចូលរួមពីគណៈប្រតិភូកូរ៉េចំនួន២៥ក្រុមហ៊ុន ដឹកនាំដោយ លោក អ៊ីនហូគីម ប្រធាននិងនាយកប្រតិបត្តិនៃសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ និងពាណិជ្ជករកម្ពុជា ជាសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ ឧកញ៉ា លឹម ហេង តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងគោលបំណងរួមគ្នាលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងឧស្សាហកម្ម ជំរុញការផ្លាស់ប្ដូរទស្សនកិច្ចពាណិជ្ជកម្ម និងសម្របសម្រួលផ្ដល់ការគាំទ្រក្នុងការរៀបចំសកម្មភាពជំរុញពាណិជ្ជកម្ម ដូចជា សិក្ខាសាលា ជំនួបពាណិជ្ជកម្ម ពិព័រណ៌ពាណិជ្ជកម្ម និងកិច្ចប្រជុំផ្សេងៗ និងចែករំលែកព័ត៌មានទីផ្សារពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

CCC Gala Dinner and Happy New Year 2017

ពិធីរាត្រីសមោសរសភាពាណិជ្ជកម្មកម្ពុជា 
អបអរសាទរបុណ្យចូលឆ្នាំខ្មែរឆ្នាំថ្មីប្រពៃណីជាតិ

នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំពិធីរាត្រីសមោសរសភាពាណិជ្ជកម្មកម្ពុជា ដើម្បីអបអរសាទរបុណ្យចូលឆ្នាំខ្មែរឆ្នាំថ្មីប្រពៃណីជាតិ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

ពិធីរាត្រីសមោសរនេះ ប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម ប៉ាន សូរស័ក្ដិ និង អ្នកឧកញ៉ា គិត ម៉េង រួមទាំងមានការចូលរួមជាកិត្តិយសពីឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ឯកឧត្តម សាយ សំអាល រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ ព្រមទាំងមានការចូលរួមពីសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជាទូទាំងប្រទេស សហគ្រិន ក្រុមហ៊ុន ម្ចាស់អាជីវកម្ម និងធុរជននៅកម្ពុជា។

គោលបំណងនៃពិធីរាត្រីសមោសរនេះ គឺដើម្បីបង្កើតទំនងទំនង និងបណ្ដាញធុរកិច្ចល្អ ផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍ជោគជ័យនៃការធ្វើអាជីវកម្ម ជាពិសេស បង្កើតភាពស្និទ្ធស្នាលរវាងសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា សហគ្រិន ក្រុមហ៊ុន ម្ចាស់អាជីវកម្ម និងធុរជននៅកម្ពុជា ក៏ដូចជា ភាពជាដៃគូររវាង វិស័យឯកជន និងរដ្ឋាភិបាលផងដែរ។

Annual General Meeting on Working Performance 2017 Action Plan of CCC to be held on 30 March, 2017

មហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧

នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ ដែលប្រព្រឹត្តិទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា។

មហាសន្និបាតនេះ ប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា រួមទាំងការចូលរួមពីប្រធានសភាពាណិជ្ជកម្មរាជធានី/ខេត្ត និងសមាជិក-សមាជិកាសភាពាណិជ្ជកម្មទូទាំងប្រទេស។

មហាសន្និបាតនេះ គឺជាវេទិកាជួបជុំសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា និងប្រធានសភាពាណិជ្ជកម្មទាំង១៥មណ្ឌល/ខេត្តទូទាំងប្រទេស ដើម្បីធ្វើបទបង្ហាញស្ដីពីរបាយការណ៍វឌ្ឍនភាពឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ បញ្ហាប្រឈមនានា និងសំណូមពរ ក្នុងគោលបំណងពិភាក្សា និងស្វែងរកដំណោះស្រាយ។

Cambodia Chamber of Commerce Gala Dinner (30 March 2017)

Gala Dinner and Gathering Business Owners and CCC members, this event which to held from 5:00pm to 10:00pm, at Cambodiana Hotel Phnom Penh.
The aim of this event is to build well connection networking meeting between business owners and companies and industries to gather in order to exchange ideas and share best practices to each other