Photo Events

ពិព័រណ៍ថ្នាក់ជាតិ ផលិតផលនាំចេញ-នាំចូល និងខេត្ត១ ផលិតផល១ កម្ពុជាលើកទី១១ ឆ្នាំ២០១៦

By: Keo Veasna | Posted on: 23 Dec 2016

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
ពិព័រណ៍ថ្នាក់ជាតិ
ផលិតផលនាំចេញ-នាំចូល និងខេត្ត១ ផលិតផល១ កម្ពុជាលើកទី១១ ឆ្នាំ២០១៦

ថ្ងៃទី១៥-១៨ ខែធ្នូ ឆ្នាំ២០១៦
នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ភ្នំពេញ

ពិព័រណ៍ថ្នាក់ជាតិនេះ ត្រូវបានរៀបចំឡើងដោយមានការគាំទ្រ និងការចូលរួមយ៉ាងសកម្មពីបណ្តាប្រទេសក្នុងតំបន់ រួមមាន ប្រទេសថៃ ចិន(ខេត្តយូណាន់ និងហ៊្វូជាន) កូរ៉េខាងត្បូង ជប៉ុន វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង ឆេក និងមន្ទីរពាណិជ្ជកម្មទាំង២៥ រាជធានី-ខេត្ត អង្គការ សមាគម ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនក្រៅដែលកំពុងប្រតិបត្តិការនៅកម្ពុជា សរុបចំនួន ២៩៥ក្រុមហ៊ុន មានស្តង់សរុបចំនួន ៣២៣ស្តង់។ 

ផលិតផល និងសេវាជាច្រើនប្រភេទ នឹងត្រូវដាក់តាំងបង្ហាញក្នុងព្រឹតិ្តការណ៍ពាណិជ្ជកម្មនេះ រួមមាន ផលិតផលកសិកម្ម, គ្រឿងចក្រកសិកម្ម, ម៉ាស៊ីនឧស្សាហកម្ម, ផលិតផលសិប្បកម្ម, ផលិតផលធ្វើពីសូត្រ, អង្ករ, វត្ថុអនុស្សាវរីយ៍, សម្ភារៈការិយាល័យ, ក្រណាត់, វាយនភណ្ឌ និងសម្លៀកបំពាក់, ប្រដាប់ប្រដា ប្រើប្រាស់ប្រចាំថ្ងៃ, ផលិផលសម្រាប់តុបតែងក្នុងគេហដ្ឋាន, គ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ, ផលិតផលឱសថ និងគ្រឿងសម្អាង, ម្ហូបអាហារកែច្នៃ, គ្រឿងឧបភោគ-បរិភោគ, ភេសជ្ជៈ, ផលិផលប្លាស្ទីក, គ្រឿងអេឡិចត្រូនិក, កំព្យូទ័រ, គ្រឿងសង្ហារិម, សម្ភារៈសំណង់, សេវាសណ្ឋាគារ, សេវាទេសចរណ៍, សេវាអប់រំ, សេវាធនាគារ, និង គម្រោងវិនិយោគផ្សេងទៀតជាច្រើន។

អមជាមួយព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មដ៏មានសារៈសំខាន់នេះ ក៏មានរៀបចំវេទិកាពាណិជ្ជកម្មសំខាន់ៗមួយចំនួនទៀត ដូចជា សិក្ខាសាលាកិច្ចប្រជុំ និងកិច្ចចរចាផ្នែកធុរកិច្ច និងវិនិយោគ ដើម្បីទ្រទ្រង់ និងធានាដល់ជោគជ័យនៃព្រឹត្តិការណ៍ពាណិជ្ជកម្មប្រចាំឆ្នាំនេះ។ 

 

សូមអានលំអិតតំណឯកសារជូនភ្ជាប់